ព្រះត្រៃបិដក ភាគ ១៩
អាដានាដិយសូត្រ ទី៩
[៧៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ លំដាប់នោះឯង ស្តេចធំទាំង៤អង្គ តាំងការរក្សាទុកក្នុងទិសទាំង៤ តាំងកងពលទុក ក្នុងទិសទាំង៤ តាំងបុគ្គលជាអ្នកត្រួតត្រាទុក ក្នុងទិសទាំង៤ ដោយសេនាយក្ខ ដ៏ច្រើន ដោយសេនាគន្ធព្វដ៏ច្រើន ដោយសេនាកុម្ភណ្ឌដ៏ច្រើន ដោយសេនានាគដ៏ច្រើន កាលវេលារាត្រី (បឋមយាម) កន្លងទៅហើយ (ស្តេចទាំងនោះ) មានពន្លឺដ៏រុងរឿង ញុំាងភ្នំគិជ្ឈកូដទាំងមូលឲ្យភ្លឺហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគក្នុងទីនោះ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯយក្ខទាំងឡាយនោះ ពួកខ្លះថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ នឹងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែអង្គុយប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ
ID: 636818909142829957
ទៅកាន់ទំព័រ៖