ព្រះត្រៃបិដក ភាគ ១៩

ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​មុសាវាទ​ ​ទ្រង់​សំដែងធម៌​ ​ដើម្បីឲ្យ​វៀរចាក​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចំណែកខាង​យក្ខ​ទាំងឡាយ​ ​ច្រើនតែ​មិន​វៀរចាក​បាណាតិបាត​សោះ​ ​មិន​វៀរចាក​អទិន្នាទាន​សោះ​ ​មិន​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​សោះ​ ​មិន​វៀរចាក​មុសាវាទ​សោះ​ ​មិន​វៀរចាក​ទឹកស្រវឹង​ ​គឺ​សុរា​ ​និង​មេរ័យ​ ​ដែល​ជាហេតុ​ ​ជាទី​តាំង​នៃ​សេចក្តី​ប្រមាទ​សោះ​ ​បាន​ជាពួក​យក្ខ​ទាំងនោះ​ ​មិន​គាប់ចិត្ត​ ​មិន​ពេញចិត្ត​នឹង​ការ​វៀរ​នោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​សាវ័ក​របស់​ព្រះមានព្រះភាគ​ ​អាស្រ័យ​នៅ​សេនាសនៈ​ស្ងាត់​ ​ដែល​តាំងនៅ​ក្នុង​ព្រៃ​ ​មាន​សូរសព្ទ​គឹកកង​រំពង​តិច​ ​ប្រាសចាក​សំដី​របស់​មនុស្ស​អ្នកដើរ​ទៅមក​ ​សមគួរ​ដល់​ការ​កំបាំង​អំពី​ពួក​មនុស្ស​ ​ជាទី​គួរ​ដល់​ការ​លាក់ខ្លួន​ ​ពួក​អាត្មា​បាន​ ​ពួក​យក្ខ​ជាន់ខ្ពស់​ ​តែង​នៅជា​និច្ច​ក្នុង​ព្រៃ​នោះ​ ​(​គេ​)​ ​មិន​ជ្រះថ្លា​ក្នុង​សាសនា​ ​របស់​ព្រះមានព្រះភាគ​ ​ក៏​មាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រោះហេតុនោះ​ ​សូម​ព្រះមានព្រះភាគ​ ​ប្រៀនប្រដៅ​ ​នូវ​ព្រះបរិត្ត​សម្រាប់​រក្សា​ក្នុង​នគរ​ឈ្មោះ​អាដានា​ដា​ ​ដល់​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​
ថយ | ទំព័រទី ៩៦ | បន្ទាប់
ID: 636818909763265444
ទៅកាន់ទំព័រ៖