ព្រះត្រៃបិដក ភាគ ១៩
នូវមារ ព្រមទាំងសេនានៃមារ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកោនាគមនៈ ព្រះអង្គមានបាបបន្សាត់បង់ហើយ មានព្រហ្មចរិយធម៌នៅរួចហើយ(១) សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ទ្រង់ព្រះនាមកស្សប ព្រះអង្គរួចផុតស្រឡះ ចាកកិលេសទាំងពួងហើយ។ សូមនមស្ការ ចំពោះព្រះសម្មាសម្ពុទ្ធ ជាសក្យបុត្ត ទ្រង់មានព្រះកាយផ្សាយចេញនូវព្រះរស្មី ទ្រង់មានសិរី ដែលសំដែងធម៌នេះ ជាគ្រឿងបន្ទោបង់សេចក្តីទុក្ខទាំងពួង។ មួយទៀត ព្រះសម្មាសម្ពុទ្ធទាំងឡាយ អង្គណា ព្រះអង្គរលត់កិលេសហើយ ទ្រង់ឃើញច្បាស់នូវធម៌ តាមសេចក្តីពិត ក្នុងលោក ព្រះសម្មាសម្ពុទ្ធទាំងនោះ ជាព្រះខីណាស្រព ព្រះអង្គមិនមានសេចក្តីញុះញង់ស៊កសៀត (ទ្រង់ប្រសើរដោយគុណ) មិនក្លៀវក្លា (ដោយកិលេស)។ ទេវតា និងមនុស្សទាំងឡាយ
(១) ព្រះអង្គសម្រេចសោឡសកិច្ចរួចហើយ គឺព្រះអង្គលះកិលេសអស់ហើយ។
ID: 636818910657466589
ទៅកាន់ទំព័រ៖