ព្រះត្រៃបិដក ភាគ ១៩

តែង​និយាយ​យ៉ាងនេះ​ថា​ ​អ្នក​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះ​ជិនស្រី​ ​ដែល​ជា​គោតម​គោត្រ​ឬ​ ​(​ព្រះរាជ​បុត្ត​ទាំងនោះ​ ​តប​ថា​)​ ​យើងខ្ញុំ​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះ​ជិនស្រី​ ​ជា​គោតម​គោត្រ​ ​យើងខ្ញុំ​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះពុទ្ធ​គោតម​គោត្រ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​។​
​[​៨២​]​ ​ជន​ជា​អ្នកមាន​ពាក្យ​ញុះញង់​ ​ស៊កសៀត​ ​ជា​អ្នក​តិះដៀល​គេ​ ​ក្នុង​ទី​កំបាំងមុខ​ ​ដូចជា​ជន​អ្នក​ស៊ីសាច់ខ្នង​ ​ជា​អ្នកសម្លាប់​សត្វ​ ​ជា​អ្នកធ្វើ​អំពើអាក្រក់​ ​ជា​ចោរ​ ​ជា​មនុស្ស​មានកល​ ​លលួង​ ​ជន​ទាំងនោះ​ ​លុះ​ធ្វើ​កាលកិរិយា​ទៅ​ហើយ​ ​គេ​តែង​ថា​ ​(​ឲ្យ​នាំទៅ​)​ ​តាម​ទិស​ណា​(​១​)​ ​។​ ​ស្តេច​ជាធំ​ទ្រង់​យស​ ​ទ្រង់​រក្សា​នូវ​ទិស​ណា​ ​មហាជន​ ​តែង​នាំគ្នា​ហៅ​ទិស​នោះ​ថា​ ​ទក្ខិណា​ទិស​ ​(​រាប់​)​ ​អំពី​ភ្នំ​សិនេរុ​មក​ ​ស្តេច​នោះ​ ​ជា​អធិបតី​ ​លើ​កុម្ភណ្ឌ​ទាំងឡាយ​ ​ទ្រង់ព្រះ​នាម​ ​វិរុឡ្ហៈ​ ​ដែល​មាន​ពួក​កុម្ភណ្ឌ​

​(​១​)​ ​គេ​តែង​នាំ​មនុស្ស​អាក្រក់​ធ្វើទោស​ ​ឬ​សម្លាប់​ដុត​ចោល​នៅ​ទិសខាងត្បូង​ ​(​អដ្ឋកថា​)​
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 636818911770990279
ទៅកាន់ទំព័រ៖