ព្រះត្រៃបិដក ភាគ ១៩

(​ព្រះរាជ​បុត្ត​ទាំងនោះ​ ​តប​ថា​)​ ​យើងខ្ញុំ​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះ​ជិនស្រី​ ​ជា​គោតម​គោត្រ​ ​យើងខ្ញុំ​ទាំងឡាយ​ ​ថ្វាយបង្គំ​ព្រះសម្ពុទ្ធ​ ​ជា​គោតម​គោត្រ​ ​ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​។​
​[​៨៣​]​ ​ព្រះអាទិត្យ​ ​មាន​រស្មី​ដ៏​ក្លៀវក្លា​ ​អស្តង្គត​ទៅ​ក្នុង​ទីណា​ ​មាន​មណ្ឌល​ដ៏​ធំ​ ​ក្នុង​ទីនោះ​ ​កាលដែល​ព្រះអាទិត្យ​អស្តង្គត​ទៅ​ហើយ​ ​ពេលថ្ងៃ​ក៏​បាត់​ទៅ​ ​កាលបើ​ព្រះអាទិត្យ​អស្តង្គត​ទៅ​ហើយ​ ​មហាជន​ ​នាំគ្នា​ហៅថា​យប់​។​ ​សូម្បី​អន្លង់​ទឹក​ ​ត្រង់កន្លែង​ដែល​ព្រះអាទិត្យ​អស្តង្គត​នោះ​ ​ជាស​មុទ្រ​ដ៏​ជ្រៅ​ ​មាន​ទឹកហូរ​ទៅ​ ​ជន​ទាំងឡាយ​ ​តែង​សម្គាល់​នូវ​អន្លង់​ទឹក​នោះ​ ​ត្រង់កន្លែង​ដែល​ព្រះអាទិត្យ​អស្តង្គត​នោះ​ ​ថា​ជាស​មុទ្រ​ ​មាន​ទឹកហូរ​ទៅ​យ៉ាងនេះ​។​ ​ស្តេច​ជាធំ​ ​ទ្រង់​យស​ ​ទ្រង់​រក្សា​ទិស​ណា​ ​មហាជន​ ​តែង​ហៅ​ទិស​នោះ​ ​ថា​បច្ឆិមទិស​ ​អំពី​ភ្នំ​សិនេរុ​មក​ ​ស្តេច​ជាធំ​នោះ​ ​ជា
ថយ | ទំព័រទី ១០៣ | បន្ទាប់
ID: 636818912343213009
ទៅកាន់ទំព័រ៖