ព្រះត្រៃបិដក ភាគ ១៩

ពួក​ស្រី​ទាំងឡាយ​ ​ជា​អ្នកបម្រើ​ស្តេច​នោះ​។​ ​យាន​ដំរី​ ​យាន​សេះ​ ​យាន​ជា​ទិព្វ​(​១​)​ ​ប្រាសាទ​ ​និង​វរ​ ​ក៏​មាន​សម្រាប់​ស្តេច​ ​ជាធំ​ដ៏​ទ្រង់​យស​។​ ​មួយទៀត​ ​ស្តេច​នោះ​ ​ទ្រង់​កសាង​នគរ​ទុក​ ​ក្នុង​អាកាស​ ​គឺ​អាដានា​ដាន​គរ​ ​កុសិ​នា​ដាន​គរ​ ​បរ​កុសិ​នា​ដាន​គរ​ ​នាដ​បរិយាន​គរ​ ​បរ​កុសិ​ត​នា​ដាន​គរ​។​ ​សាង​នគរ​ឈ្មោះ​ ​កបិ​វន្ត​ក្នុង​ទិសខាងជើង​ ​ក្នុង​ចំណែក​ទិស​ដទៃទៀត​ ​បាន​សាង​នគរ​ឈ្មោះ​ ​ជនោ​ឃៈ​ ​ឈ្មោះ​នវ​នវ​តិយៈ​ ​ឈ្មោះ​អម្ពរ​អម្ពរ​វតិ​យៈ​ ​និង​រាជធានី​ ​ឈ្មោះ​អា​ឡ​ក​មន្ទា​ ​បពិត្រ​ព្រះអង្គ​ ​អ្នក​និទ៌ុក្ខ​ ​ស្តេច​ជាធំ​ឈ្មោះ​កុវេរៈ​ ​មាន​រាជធានី​ឈ្មោះ​វិសាណា​ ​ព្រោះហេតុនោះ​ ​ស្តេច​ជាធំ​ ​ទ្រង់ព្រះ​នាម​កុវេរៈ​ ​
​(​១​)​ ​យាន​ជា​ទិព្វ​មាន​ច្រើនយ៉ាង​ ​កើត​ប្រាកដ​ ​ដល់​ពួក​ជន​ទាំងនោះ​ ​ប្រសិនណាជា​ជន​ទាំងនោះ​ ​អង្គុយ​ត្រង់​ទី​ដំណេក​ ​ឬ​លើ​តាំង​ ​លើ​វរ​ ​(​គ្រែស្នែង​)​ ​ជាដើម​ ​ក៏​ចរ​ទៅ​បាន​។​ ​យាន​នេះ​កើត​សម្រាប់​ស្តេច​ដែល​មានបុណ្យ​ ​មាន​អានុ​ភា​ពម្តងៗ​ ​ឬ​សម្រាប់​ទេវតា​ប៉ុណ្ណោះ​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 636818913930513797
ទៅកាន់ទំព័រ៖