ព្រះត្រៃបិដក ភាគ ១៩

ហ្វូង​មាន់ព្រៃ​ ​ក្តាម​ ​និង​ហ្វូង​សត្វ​បោក្ខរ​សាត​កៈ​ ​ក៏​អាស្រ័យ​នៅក្នុង​ត្រពាំង​ឈូក​។​ ​ម្យ៉ាងទៀត​ ​សំឡេង​សត្វ​សេក​ ​និង​សារិកា​ ​ក៏​មាន​ក្នុង​ទីនោះ​ ​មាន​ទាំង​ពួក​បក្សី​ ​ឈ្មោះ​ទណ្ឌ​មា​នវ​កៈ​(​១​)​ ​ស្រះ​ឈូក​របស់​ស្តេច​កុវេរៈ​នោះ​ ​ជា​ស្រះ​ល្អ​សព្វកាល​ឥត​ចន្លោះ​។​ ​ស្តេច​ជាធំ​ ​ទ្រង់​យស​ ​ទ្រង់​អភិបាល​ទិស​ណា​ ​មហាជន​តែ​ងនំា​គ្នា​ហៅ​ទិស​នោះ​ថា​ ​ឧត្តរទិស​ ​រាប់​អំពី​ភ្នំ​សិនេរុ​មក​។​ ​ព្រះអង្គ​ជា​អធិបតី​លើ​ពួក​យក្ខ​ ​ទ្រង់ព្រះ​នាម​ថា​ ​កុវេរៈ​ ​ដែល​មាន​ពួក​យក្ខ​ចោមរោម​ហើយ​ ​ទ្រង់​ត្រេកត្រអាល​ដោយ​ពួក​របាំ​ ​និង​ចម្រៀង​។​ ​ពួក​ព្រះរាជ​បុត្ត​របស់​ព្រះអង្គ​ ​ក៏​មាន​ច្រើន​

​(​១​)​ ​សេចក្តី​ដំណាល​ថា​ ​សត្វ​នោះ​ ​កាន់​ដម្បង​មាស​ ​ដោយដៃ​ទាំងពីរ​ ​ជើង​ជាន់លើ​ស្លឹក​ឈូក​មួយ​ ​ហើយ​ទម្លាក់​ដម្បង​មាស​ចុះ​ត្រង់​ចន្លោះ​ស្លឹក​ឈូក​ ​ហើយ​ហើរ​ទៅ​។​
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 636818914614202902
ទៅកាន់ទំព័រ៖