ព្រះត្រៃបិដក ភាគ ១៩

ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​បាន​អភិវាទ​ព្រះមានព្រះភាគ​ ​ហើយ​ឋិតនៅ​ក្នុង​ទីសម​គួរ​។​ ​លុះ​ពួក​មល្ល​ក្សត្រ​ ​អ្នកក្រុង​បា​វា​ ​ឋិតនៅ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សណ្ឋាគារ​ ​យើងខ្ញុំ​ព្រះអង្គ​ ​ក្រាល​ដោយ​កម្រាល​សព្វគ្រប់​ ​បាន​តាក់តែង​អាសនៈ​ទាំងឡាយ​ហើយ​ ​បាន​តម្កល់​ក្អម​ទឹក​ទុក​ហើយ​ ​បាន​អុច​ប្រទីប​ប្រេង​រួចហើយ​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​សូម​ព្រះមានព្រះភាគ​ ​សំគាល់​នូវ​កាលគួរ​ ​ក្នុង​កាល​ឥឡូវនេះ​។​
 [​៩៤​]​ ​លំដាប់នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ស្បង់​ ​និង​បាត្រ​ ​ចីវរ​ ​ហើយ​ចូល​ទៅកាន់​សណ្ឋាគារ​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ទ្រង់​លាង​ព្រះបាទ​ទាំងគូ​ហើយ​ ​ទ្រង់​ចូល​ទៅកាន់​សណ្ឋាគារ​ ​គង់​ផ្អែក​នឹង​សសរ​កណ្តាល​ ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​។​ ​ចំណែកខាង​ភិក្ខុសង្ឃ​ ​ក៏​លាង​បាទា​ ​ហើយ​ចូល​ទៅកាន់​សណ្ឋាគារ​ ​អង្គុយ​ប្រប​ជញ្ជាំង​ខាងលិច​ ​បែរមុខ​ទៅ​ទិសខាងកើត​ ​ឆ្ពោះ​មុខ​ទៅ​រក​ព្រះមានព្រះភាគ​ ​ចំណែកខាង​ពួក​មល្ល​ក្សត្រ​ ​នៅក្នុង​ក្រុង​បា​វា​ ​ក៏​លាង​ព្រះបាទ​ ​ចូល​ទៅកាន់​សណ្ឋាគារ​ ​អង្គុយ​ប្រប​ជញ្ជាំង​ខាងកើត​
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 636818919435148644
ទៅកាន់ទំព័រ៖