ព្រះត្រៃបិដក ភាគ ១៩
ទ្រង់ឲ្យក្រាលសង្ឃាដី មានជាន់៤ ហើយទ្រង់សម្រេចសីហសេយ្យា ដោយចំហៀងព្រះកាយខាងស្តាំ តម្រួតព្រះបាទលើព្រះបាទ មានព្រះសតិសម្បជញ្ញៈ ធ្វើនូវឧដ្ឋានសញ្ញាទុកក្នុងព្រះហឫទ័យ។
[៩៦] សម័យនោះឯង និគ្គណ្ឋនាដបុត្ត ទើបធ្វើមរណកាលថ្មីៗ ក្នុងក្រុងបាវា។ ដោយកាលកិរិយា នៃនិគ្គណ្ឋនាដបុត្តនោះ ពួកនិគ្រន្ថ (ជាសិស្ស) ក៏បែកគ្នាទៅជាពីរពួក កើតប្រកួតប្រកាន់ ឈ្លោះប្រកែកទាស់ទែង ពោលពាក្យចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ថា អ្នកឯងមិនចេះធម្មវិន័យនេះទេ អ្នកឯងនឹងចេះធម្មវិន័យនេះ ដូចម្តេចបាន អ្នកឯងប្រតិបត្តិខុសទេ យើងជាអ្នកប្រតិបត្តិត្រូវ ពាក្យយើងមានប្រយោជន៍ ពាក្យអ្នកឯងឥតប្រយោជន៍ទេ ពាក្យដែលគេត្រូវនិយាយមុន អ្នកឯងនិយាយក្រោយវិញ ពាក្យដែលគេត្រូវនិយាយក្រោយ អ្នកឯងនិយាយមុនវិញ ពាក្យដែលអ្នកឯងចេះចាំមកជាយូរអង្វែងហើយ ក៏សុទ្ធតែជាពាក្យខុសទទេ ទោសក្នុងវាទៈ របស់អ្នកឯង យើងបានលើកឡើងហើយ អ្នកឯង យើងសង្កត់សង្កិនបានហើយ ចូរអ្នកឯងទៅសិក្សា
ID: 636818920021192164
ទៅកាន់ទំព័រ៖