ព្រះត្រៃបិដក ភាគ ១៩

ទីពឹង​បែកធ្លាយ​ហើយ​ ​ជា​ធម្មវិន័យ​មិន​មាន​ទីពឹង​ឡើយ​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ដំណើរ​នោះ​ ​ប្រព្រឹត្តទៅ​ក្នុង​ធម្មវិន័យ​ ​ដែល​បុគ្គល​ពោល​ទុក​អាក្រក់​ហើយ​ ​ដែល​បុគ្គល​ប្រកាស​ទុក​អាក្រក់​ហើយ​ ​មិនមែន​ជា​និយ្យានិកធម៌​ ​មិនមែន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​មិនមែន​ជា​ធម៌​វិន័យ​ ​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ទុក​យ៉ាងនេះ​ឯង​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ធម៌​នេះឯង​ ​ព្រះមានព្រះភាគ​នៃ​យើង​ទាំងឡាយ​ ​បាន​ពោល​ទុក​ល្អ​ហើយ​ ​បាន​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ប្រព្រឹត្តទៅ​ដើម្បី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់​សំដែង​ទុក​ហើយ​ ​គួរតែ​យើង​ទាំងអស់គ្នា​ ​សង្គាយនា​(​១​)​ ​ក្នុង​ធម៌​នោះ​ ​មិន​គួរ​ទាស់ទែងគ្នា​ឡើយ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ឋិតឋេរ​ ​តាំងនៅ​អស់កាលជាយូរអង្វែង​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ឯង​ប្រព្រឹត្តទៅ​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ចុះ​ធម៌​ដែល​ព្រះមានព្រះភាគ​នៃ​យើង​ទាំងឡាយ​ ​ពោល​ទុក​ល្អ​ហើយ​ ​ប្រកាស​ទុក​ល្អ​ហើយ​ ​ជា​និយ្យានិកធម៌​ ​ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ហើយ​នោះ​ ​ដូចម្តេច​ខ្លះ​ ​គួរ​យើង​ទាំងអស់គ្នា​ ​សង្គាយនា​ក្នុង​ធម៌​
​(​១​)​ ​ប្រែថា​ ​និយាយ​ ​ឬ​ពោល​ដោយ​សេចក្តី​ព្រមព្រៀង​គ្នា​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 636818920720772178
ទៅកាន់ទំព័រ៖