ព្រះត្រៃបិដក ភាគ ១៩

ហើយ​ ​ដោយ​ប្រពៃ​ ​យើង​ទាំងអស់គ្នា​ ​គួរតែ​សង្គាយនា​ក្នុង​ធម៌​នោះ​ ​មិន​គួរ​ទាស់ទែងគ្នា​ឡើយ​ ​ព្រហ្មចរិយ​ធម៌​នេះ​ ​ឋិតឋេរ​តាំងនៅ​អស់កាលជាយូរអង្វែង​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ប្រព្រឹត្តទៅ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​ជន​ច្រើន​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ជន​ច្រើន​ ​ដើម្បី​អនុគ្រោះ​ ​ដល់​សត្វលោក​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​

​ចប់​ ​ពួក​ធម៌​មួយ​ៗ​ ​ដែល​រាប់​ក្នុង​ការ​សង្គាយនា​។​


 [​៩៨​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មាន​ធម៌​ពីរ​ៗ​ ​ដែល​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​ប្រពៃ​ ​យើង​ទាំងអស់គ្នា​ ​គួរតែ​សង្គាយនា​ក្នុង​ធម៌​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​ ​ពួក​ធម៌​ពីរ​ៗ​ ​តើ​អ្វីខ្លះ​។​ ​ពួក​ធម៌​ពីរ​ៗ​នោះ​ ​គឺ​ ​នាម​(​១​)​ ​១​ ​រូប​(​២​)​ ​១​។​ ​អវិជ្ជា​(​៣​)​ ​១​ ​
​(​១​)​ ​ប្រែថា​ ​ញុំាង​គ្នានឹងគ្នា​ឲ្យ​ទន់​ទៅ​ក្នុង​អារម្មណ៍​ ​បាន​ដល់​អ​រូបក្ខន្ធ​ទាំង៤​ ​គឺ​វេទនា១​ ​សញ្ញា១​ ​សង្ខារ១​ ​វិញ្ញាណ១​ ​និង​ព្រះនិព្វាន១​។​ ​(​២​)​ ​ប្រែថា​ ​វិនាស​ ​ថា​លំបាក​ ​ដោយ​ក្តៅ​ ​ត្រជាក់​ជាដើម​ ​បាន​ដល់​មហាភូតរូប​ទាំង៤​ ​និង​ឧបា​ទាយ​រូប២៤​ ​(​៣​)​ ​សេចក្តី​មិនដឹង​ក្នុង​អរិយសច្ច​ ​មានទុក្ខ​សច្ច​ជាដើម​។​
ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636818935459095161
ទៅកាន់ទំព័រ៖