ព្រះត្រៃបិដក ភាគ ១៩

ជា​ឫស​នៃ​កុសល១​ ​អទោសៈ​ ​ជា​ឫស​នៃ​កុសល១​ ​អមោហៈ​ ​ជា​ឫស​នៃ​កុសល១​។​ ​ទុច្ចរិត៣យ៉ាងគឺ​ ​ទុច្ចរិត​ដោយ​កាយ១​ ​ទុច្ចរិត​ដោយ​វាចា១​ ​ទុច្ចរិត​ដោយចិត្ត១​។​ ​សុចរិត៣យ៉ាងគឺ​ ​សុចរិត​ដោយ​កាយ១​ ​សុចរិត​ដោយ​វាចា១​ ​សុចរិត​ដោយចិត្ត១​។​ ​សេចក្តី​ត្រិះរិះ​ជាអកុសល៣យ៉ាងគឺ​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​កាម១​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ព្យាបាទ១​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការបៀតបៀន១​។​ ​សេចក្តី​ត្រិះរិះ​ជាកុសល៣យ៉ាងគឺ​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការ​ចេញ​ចាក​កាម១​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការ​មិន​ព្យាបាទ១​ ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​ការ​មិន​បៀតបៀន១​។​ ​តម្រិះ​ជាអកុសល៣យ៉ាងគឺ​ ​តម្រិះ​ប្រកបដោយ​កាម១​ ​តម្រិះ​ប្រកបដោយ​ការព្យាបាទ១​ ​តម្រិះ​ប្រកបដោយ​ការបៀតបៀន១​។​ ​តម្រិះ​ជាកុសល៣យ៉ាងគឺ​ ​តម្រិះ​ប្រកបដោយ​ការ​ចេញ​ចាក​កាម១​ ​តម្រិះ​ប្រកបដោយ​ការ​មិន​ព្យាបាទ១​ ​តម្រិះ​ប្រកបដោយ​ការ​មិន​បៀតបៀន១​។​ ​សេចក្តី​សំគាល់​ជាអកុសល៣យ៉ាងគឺ​ ​សេចក្តី​សំគាល់​ប្រកបដោយ​កាម១​ ​សេចក្តី​សំគាល់​ប្រកបដោយ​ព្យាបាទ១​ ​សេចក្តី​សំគាល់​ប្រកបដោយ​ការបៀតបៀន១​។​ ​សេចក្តី​សំគាល់​ជាកុសល៣​ ​យ៉ាងគឺ​ ​សេចក្តី​សំគាល់​ប្រកបដោយ​ការ​ចេញ​ចាក​កាម១​ ​សេចក្តី​សំគាល់​ប្រកបដោយ​ការ​មិន​ព្យាបាទ១​ ​
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 636818937800179064
ទៅកាន់ទំព័រ៖