ព្រះត្រៃបិដក ភាគ ១៩
[១៤៨] បុគ្គលមាន៤ពួកដទៃទៀត គឺ សមណៈមិនកម្រើក
(១) ១ សមណៈដូចផ្កាឈូកក្រហម
(២) ១ សមណៈដូចផ្កាឈូកស
(៣) ១ សមណៈជាអ្នកទន់ល្អិតល្អក្នុងពួកសមណៈ
(៤) ១។ ម្នាលអាវុសោទាំងឡាយ ពួកធម៌បួនៗនេះឯង ដែលព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌នោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ។
ចប់ ពួកធម៌បួនៗ ដែលរាប់ចូលក្នុងការសង្គាយនា។
[១៤៩] ម្នាលអាវុសោទាំងឡាយ ពួកធម៌ប្រាំៗ ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ទ្រង់សំដែងហើយដោយប្រពៃ យើងទាំងអស់គ្នា គួរសង្គាយនាក្នុងធម៌ទាំងនោះ។បេ។ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ពួកធម៌ប្រាំៗ តើដូចម្តេច។ ខន្ធ៥យ៉ាង គឺ រូបក្ខន្ធ១ វេទនាខន្ធ១ សញ្ញាខន្ធ១ សង្ខារក្ខន្ធ១ វិញ្ញាណក្ខន្ធ១។
(១) សោតាបន្នសមណៈ (២) សកទាគាមិសមណៈ (៣) អនាគាមិសមណៈ (៤) អរហន្តសមណៈ
ID: 636818963548971810
ទៅកាន់ទំព័រ៖