ព្រះត្រៃបិដក ភាគ ១៩
[១៧៧] ប្រជុំនៃវិញ្ញាន៦យ៉ាង គឺចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។
[១៧៨] ប្រជុំនៃផស្សៈ៦យ៉ាង គឺចក្ខុសម្ផ័ស្ស១។បេ។ មនោសម្ផ័ស្ស១។
[១៧៩] ប្រជុំនៃវេទនា៦យ៉ាង គឺវេទនាកើតអំពីចក្ខុសម្ផស្ស័១។បេ។ វេទនាកើតអំពីមនោសម្ផ័ស្ស១។
[១៨០] ប្រជុំនៃសញ្ញា៦យ៉ាងគឺ រូបសញ្ញា១។បេ។ ធម្មសញ្ញា១។
[១៨១] ប្រជុំនៃសញ្ចេតនា
(១) ៦យ៉ាងគឺ រូបសញ្ចេតនា១។បេ។ ធម្មសញ្ចេតនា១។
[១៨២] ប្រជុំនៃតណ្ហា៦យ៉ាង គឺ រូបតណ្ហា១ សទ្ទតណ្ហា១ គន្ធតណ្ហា១ រសតណ្ហា១ ផោដ្ឋព្វតណ្ហា១ ធម្មតណ្ហា១។
(១) បានដល់សង្ខារក្ខន្ធ។ សញ្ចេតនា ប្រែថា គិត ចំណុចចិត្ត ក្លែង តាក់តែង ធ្វើ។
ID: 636818971008748485
ទៅកាន់ទំព័រ៖