ព្រះត្រៃបិដក ភាគ ១៩

បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ ​កើត​ក្នុង​ត្រ​កូល​ស​ ​ហើយ​ប្រព្រឹត្ត​ធម៌​មិន​ខ្មៅ​ ​មិន​ស​ ​គឺ​ព្រះនិព្វាន​។​
 [​១៩៦​]​ ​និ​ព្វេ​ធ​ភាគិយ​សញ្ញា​ ​(​សេចក្តី​សំគាល់​នូវ​ធម៌​ ​បែរ​ទៅ​ជិត​ព្រះនិព្វាន​)​ ​មាន៦យ៉ាងគឺ​ ​សេចក្តី​សំគាល់​ថា​មិន​ទៀង១​ ​សេចក្តី​សំគាល់​ក្នុង​របស់​ដែល​មិន​ទៀង​ ​ថា​ជា​ទុក្ខ១​ ​សេចក្តី​សំគាល់​ក្នុង​របស់​ជា​ទុក្ខ​ ​ថា​មិនមែន​ជា​របស់​ខ្លួន១​ ​សេចក្តី​សំគាល់​ក្នុង​របស់​គួរ​លះបង់១​ ​សេចក្តី​សំគាល់​ក្នុង​របស់​គួរ​នឿយណាយ១​ ​សេចក្តី​សំគាល់​ក្នុង​ធម៌​ជា​គ្រឿង​រំលត់ទុក្ខ១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះឯង​ធម៌​ពួក​ប្រាំ​មួយ​ៗ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ទុក​ល្អ​ហើយ​ ​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ធម៌​ពួក​ប្រាំ​មួយ​ៗ​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​

​ចប់​ ​ពួក​ធម៌​ប្រាំ​មួយ​ៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​១៩៧​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មានធម៌​ពួក​ប្រាំ​ពីរ​ៗ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​សំដែង​ទុក​ល្អ​ហើយ​ ​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ ​ក្នុង​ធម៌​ពួក​ប្រាំ​ពីរ​ៗ​
ថយ | ទំព័រទី ២០៩ | បន្ទាប់
ID: 636818975786371750
ទៅកាន់ទំព័រ៖