ព្រះត្រៃបិដក ភាគ ១៩
[១២] ព្រះតថាគត បានធ្វើ បានប្រព្រឹត្តការសង្គ្រោះ ដោយល្អ ដល់ពួកជនច្រើននាក់ (ដោយសង្គហវត្ថុ៤ប្រការ) គឺទាន១ ការប្រព្រឹត្តដែលជាប្រយោជន៍១ ពាក្យជាទីស្រឡាញ់១ សេចក្តីពេញចិត្ត ក្នុងការតាំងខ្លួនស្មើ១ ទើបទៅកាន់ឋានសួគ៌ដោយគុណ គឺសេចក្តីមិនប្រមាទ។ លុះព្រះតថាគតច្យុត (ចាកឋានសួគ៌នោះ) មកកើតក្នុងភពនេះទៀត ជាមនុស្សកំឡោះ នៅក្មេងល្អ ក៏បាននូវអំពើដែលគួរធ្វើ គួរប្រព្រឹត្តទន់ភ្លន់ផង បាននូវសេចក្តីរុងរឿង សេចក្តីឈ្លាសវៃក្រៃលែង និងរូបដែលគួរឲ្យអ្នកផងពិតពិល រមិលមើល ដើម្បីចេញចាកសំណាញ់ ពោលគឺសង្សារ។ ព្រះតថាគត បានចាត់ចែងការងារ បានគ្រប់គ្រងនូវផែនដីធំនេះ និងការសង្គ្រោះដោយល្អ ចំពោះជនជាបរិស័ទ ពោលពាក្យជាទីស្រឡាញ់ ស្វែងរកនូវប្រយោជន៍ និងសេចក្តីសុខ អើពើតែនឹងគុណ ដែលខ្លួនគាប់ចិត្តដ៏ក្រៃលែង។ បើព្រះតថាគតលះបង់ នូវការបរិភោគកាមគ្រប់យ៉ាងហើយ
ID: 636818884073306062
ទៅកាន់ទំព័រ៖