ព្រះត្រៃបិដក ភាគ ១៩

 [​២១០​]​ ​អធិករណ​សមថៈ​ ​មាន៧យ៉ាងគឺ​ ​ធម៌​សម្រាប់​រម្ងាប់​នូវ​អធិករណ៍​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​សង្ឃ​ត្រូវ​ឲ្យ​សម្មុ​ខា​វិន័យ១​ ​ត្រូវឲ្យ​សតិវិន័យ១​ ​ត្រូវឲ្យ​អ​មូឡ្ហ​វិន័យ១​ ​ត្រូវ​ធ្វើតាម​សេចក្តី​ប្តេជ្ញា១​ ​យេ​ភុយ្យសិ​កា១​ ​តស្ស​បា​បិយ​សិកា១​ ​តិណ​វត្ថា​រកៈ​(​១​)​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​នេះឯង​ជាពួក​ធម៌​ប្រាំពីរ​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដែង​ទុក​ដោយ​ប្រពៃ​ហើយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ក្នុង​ធម៌​ពួក៧នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​

​ចប់​ ​ពួក​ធម៌​ប្រាំ​ពីរ​ៗ​ ​ដែល​រាប់​ចូលក្នុង​ការ​សង្គាយនា​។​


 [​២១១​]​ ​ម្នាល​អាវុសោ​ទាំងឡាយ​មានធម៌​ពួក​ប្រាំបី​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​សម្មាសម្ពុទ្ធ​ ​ទ្រង់​ជ្រាប​ច្បាស់​ ​ឃើញច្បាស់​ ​ទ្រង់​ត្រាស់​សំដែង​ទុក​ល្អ​ហើយ​ ​ពួក​យើង​ទាំងអស់គ្នា​ ​ត្រូវ​សង្គាយនា​ ​ក្នុង​ធម៌​ពួក​ប្រាំបី​នោះ​។​បេ​។​ ​ដើម្បី​សេចក្តី​ចំរើន​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​ដល់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​។​
​(​១​)​ ​ចូរ​មើលក្នុង​សម​ថ​ក្ខន្ធ​កៈ​ ​ប៉ែក​វិន័យ​សៀវភៅ​ទី១០​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636818978691437910
ទៅកាន់ទំព័រ៖