ព្រះត្រៃបិដក ភាគ ១៩

នាថ​ករណ​ធម៌​ ​(​ធម៌​គ្រឿង​ធ្វើ​នូវ​ទីពឹង​)​ ​មាន១០យ៉ាង​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មាន​សីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោចរ​ ​ឃើញ​ភ័យ​ចំពោះ​ទោស​ទាំងឡាយ​ ​សូម្បី​មាន​ប្រមាណ​តិច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​សីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោចរ​ ​ឃើញ​ភ័យ​ចំពោះ​ទោស​ទាំងឡាយ​ ​សូម្បី​មាន​ប្រមាណ​តិច​ ​សមាទាន​សិក្សា​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ណា​ ​នេះ​ជានា​ថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ ​ជា​ពហុស្សូត​ ​ចាំ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​សន្សំ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​។​ ​ពួក​ធម៌​ណា​ ​មាន​ពីរោះ​ខាងដើម​ ​មាន​ពីរោះ​ក្នុង​កណ្តាល​ ​មាន​ពីរោះ​ក្នុង​ទីបំផុត​ ​ប្រកាស​នូវ​ព្រហ្មចារ្យ​ ​ប្រកបដោយ​អត្ថ​ ​ប្រកបដោយ​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​បរិបូណ៌​សព្វគ្រប់​ ​ភិក្ខុ​នោះ​ ​បាន​ស្តាប់​ច្រើន​ ​បាន​ចាំ​រត់មាត់​ ​រំពឹង​ដោយចិត្ត​ចាក់ធ្លុះ​ ​ដោយ​សេចក្តី​យល់​ ​នូវ​ធម៌​មាន​សភាព​ដូច្នោះ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ដោយ​សេចក្តី​យល់​ណា​ ​នេះ​ជា​ ​នាថ​ករណ​ធម៌​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​មិត្រ​ល្អ​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636818988077674772
ទៅកាន់ទំព័រ៖