ព្រះត្រៃបិដក ភាគ ១៩

ដឹង​បាន​ដោយ​ក្រ​ ​ធម៌​មួយ​គួរឲ្យ​កើតឡើង​ ​ធម៌​មួយ​គួរ​ដឹង​ច្បាស់​ ​ធម៌​មួយ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​២៣៨​]​ ​ធម៌​មួយ​មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​។​ ​សេចក្តី​មិន​ប្រមាទ​ ​ក្នុង​ធម៌​ទាំងឡាយ​ជាកុសល​។​ ​នេះ​ជា​ធម៌​មួយ​ ​ដែល​មាន​ឧបការៈ​ច្រើន​។​
 [​២៣៩​]​ ​ធម៌​មួយ​ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​។​ ​កាយគតាសតិ​ ​ដែល​ប្រកបដោយ​សេចក្តី​ត្រេកអរ​ ​(​សេចក្តី​សុខ​)​។​ ​នេះ​ជា​ធម៌​មួយ​ ​ដែល​គួរ​ចំរើន​។​
 [​២៤០​]​ ​ធម៌​មួយ​ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​។​ ​ផស្សៈ​ ​ដែល​ប្រកបដោយ​អាសវៈ​ ​ជាទី​តាំង​នៃ​ឧបាទាន​។​ ​នេះ​ជា​ធម៌​មួយ​ ​ដែល​គួរ​កំណត់​ដឹង​។​
 [​២៤១​]​ ​ធម៌​មួយ​ដែល​គួរ​លះបង់​ ​តើ​ដូចម្តេច​។​ ​អស្មិ​មានៈ​ ​គឺ​សេចក្តី​ប្រកាន់ខ្លួន​។​ ​នេះ​ជា​ធម៌​មួយ​ ​ដែល​គួរ​លះបង់​។​
 [​២៤២​]​ ​ធម៌​មួយ​ដែល​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​តើ​ដូចម្តេច​។​ ​អយោ​និ​សោ​មនសិ​កា​រៈ​ ​គឺ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​មិនជា​ឧបាយ​នៃ​ប្រាជ្ញា​(​១​)​។​ ​នេះ​ជា​ធម៌​មួយ​ ​ដែល​ជា​ចំណែក​នៃ​សេចក្តី​វិនាស​។​
​(​១​)​ ​បាន​ដល់​ការកំណត់​ទុក​ក្នុងចិត្ត​ខុស​គន្លង​ ​ដូច​ ​កំណត់​ក្នុង​លក្ខណៈ​ ​ដែល​មិន​ទៀង​ ​ថា​ទៀង​វិញ​ជាដើម​។
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636819003567250725
ទៅកាន់ទំព័រ៖