ព្រះត្រៃបិដក ភាគ ១៩

ធម៌​មែន​ ​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​គឺ​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ហើយដោយ​ប្រពៃ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៤៨​]​ ​ធម៌​ពីរ​មាន​ឧបការៈ​ច្រើន​ ​ធម៌​ពីរ​គួរ​ចំរើន​ ​ធម៌​ពីរ​គួរ​កំណត់​ដឹង​ ​ធម៌​ពីរ​គួរ​លះបង់​ ​ធម៌​ពីរ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌​ពីរ​ជា​ចំណែក​វិសេស​ ​ធម៌​ពីរ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌​ពីរ​គួរឲ្យ​កើតឡើង​ ​ធម៌​ពីរ​គួរ​ដឹង​ច្បាស់​ ​ធម៌​ពីរ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​២៤៩​]​ ​ធម៌​ពីរ​មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សតិ​ ​(​សេចក្តី​រលឹក​)​១​ ​សម្បជញ្ញៈ​ ​(​សេចក្តី​ដឹងខ្លួន​)​១​។​ ​ធម៌​ទាំងពីរ​នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​២៥០​]​ ​ធម៌​ពីរ​ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សមថៈ១​ ​វិបស្សនា១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរ​ចំរើន​។​
 [​២៥១​]​ ​ធម៌​ពីរ​ដែល​គួរ​កំណត់​ដឹង​ ​តើ​ដូចម្តេច​ខ្លះ​។​ ​នាម១​ ​រូប១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរ​កំណត់​ដឹង​។​
ថយ | ទំព័រទី ២៥៧ | បន្ទាប់
ID: 636819004709176039
ទៅកាន់ទំព័រ៖