ព្រះត្រៃបិដក ភាគ ១៩

 [​២៥៧​]​ ​ធម៌​ពីរ​ដែល​គួរ​ដឹង​ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ធាតុ​ពីរ​យ៉ាង​ ​ធាតុ​ដែល​មាន​បច្ច័យ​តាក់តែង​(​១​)​ ​១​ ​ធាតុ​ដែល​គ្មាន​បច្ច័យ​តាក់តែង​(​២​)​ ​១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរ​ដឹង​ច្បាស់​។​
 [​២៥៨​]​ ​ធម៌​ពីរ​ ​ដែល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​វិជ្ជា​ ​សេចក្តី​ដឹង១​ ​វិមុត្តិ​ ​សេចក្តី​រួចផុត​ស្រឡះ​ចាក​កិលេស១​។​ ​ធម៌​ទាំងពីរ​នេះ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ធម៌​ទាំង២០នេះ​ ​ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ដោយ​ប្រពៃ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​២៥៩​]​ ​ធម៌​បី​មាន​ឧបការៈ​ច្រើន​ ​ធម៌​បី​គួរ​ចំរើន​ ​ធម៌​បី​គួរ​កំណត់​ដឹង​ ​ធម៌​បី​គួរ​លះបង់​ ​ធម៌​បី​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌​បី​ជា​ចំណែក​វិសេស​ ​ធម៌​បី​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌​បី​គួរឲ្យ​កើតឡើង​ ​ធម៌​បី​គួរឲ្យ​ដឹង​ច្បាស់​ ​ធម៌​បី​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​២៦០​]​ ​ធម៌​បី​មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ការសេពគប់​នឹង​សប្បុរស១​ ​ការ​ស្តាប់ធម៌​របស់​សប្បុរស១​ ​សេចក្តី​ប្រតិបត្តិ​ធម៌​ ​សមគួរ​ដល់​ធម៌១​។​ធម៌​ទាំង​បី​នេះ​ ​មាន​ឧបការៈ​ច្រើន​។
​(​១​)​ ​បាន​ដល់​ខន្ធ៥​។​ ​(​២​)​ ​បាន​ដល់​ព្រះនិព្វាន​។​
ថយ | ទំព័រទី ២៥៩ | បន្ទាប់
ID: 636819005821279648
ទៅកាន់ទំព័រ៖