ព្រះត្រៃបិដក ភាគ ១៩

 [​២៧១​]​ ​ធម៌៤មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ចក្ក​ធម៌​(​១​)​ ​៤យ៉ាងគឺ​ ​ការ​នៅក្នុង​ប្រទេស​ដ៏​សមគួរ១​ ​ការសេពគប់​សប្បុរស១​ ​ការ​តាំងខ្លួន​ទុក​ប្រពៃ១​ ​ភាពជា​អ្នក​បាន​ធ្វើបុណ្យ​ទុក​ក្នុង​កាលមុន១​។​ ​ធម៌​ទាំង៤នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​២៧២​]​ ​ធម៌៤ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​សតិ​ប្ប​ដ្ឋាន៤​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​ប្រាជ្ញា​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក១​។​ ​ក្នុង​វេទនា​ទាំងឡាយ​។​បេ​។​ ​ក្នុងចិត្ត​។​បេ​។​ ​ជា​អ្នក​ពិចារណា​ឃើញ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ជាប្រក្រតី​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​មាន​ប្រាជ្ញា​ស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក១​។​ ​ធម៌​ទាំង៤នេះ​ ​គួរ​ចំរើន​។​
​(​១​)​ ​ធម្មជាត​ ​ជា​គ្រឿង​វិល​ទៅ​ ​ហៅថា​ ​ចក្កៈ​ ​(​កង់​)​ ​មាន៥យ៉ាងគឺ​ ​ទា​រុ​ចក្កៈ​ ​(​កង់​ឈើ​)​១​ ​រតន​ចក្កៈ​ ​(​កង់​កែវ​)​១​ ​ធម្ម​ចក្កៈ​ ​(​កង់​គឺ​ធម៌​)​១​ ​ឥរិយាប​ថ​ចក្កៈ​ ​(​កង់​គឺ​ឥរិយាបថ​)​១​ ​សម្បត្តិ​ចក្កៈ​ ​(​កង់​គឺ​សម្បត្តិ​)​១​ ​ក្នុង​ទីនេះ​ ​សំដៅយក​ ​សម្បត្តិ​ចក្កៈ​ ​តែ​ម្យ៉ាង​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636819007729588797
ទៅកាន់ទំព័រ៖