ព្រះត្រៃបិដក ភាគ ១៩

មិន​មានទុក្ខ​ ​ប្រកបដោយ​តេជោធាតុ​ ​ដែល​កើតអំពី​កម្ម​ ​មានផល​ស្មើគ្នា​ ​មិន​ត្រជាក់​ពេក​ ​មិន​ក្តៅ​ពេក​ ​ជា​យ៉ាង​កណ្តាល​ ​គួរ​ដល់​សេចក្តី​ព្យាយាម១​ ​ជា​អ្នក​មិន​អួតអាង​ ​មិន​មាន​មាយា​ ​សំដែង​ខ្លួន​តាមពិត​ចំពោះ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ ​ដែល​ជា​អ្នកចេះដឹង​ទាំងឡាយ១​ ​ជា​អ្នកមាន​ព្យាយាម​ប្រារព្ធ​ហើយ​ ​ដើម្បី​លះបង់​ធម៌​ទាំងឡាយ​ ​ដែល​ជាអកុសល​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល​ឲ្យ​កើតឡើង​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​ ​មិន​ដាក់ធុរៈ​ចុះ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​ជាកុសល១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ ​ដែល​ជា​គ្រឿង​ធ្វើដំណើរ​ទៅកាន់​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ ​ជា​គ្រឿង​ត្រាស់​ដឹង​របស់​ព្រះ​អរិយៈ​ ​ជា​គ្រឿង​ធ្វើដំណើរ​ទៅកាន់​ការ​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ប្រពៃ១​។​ ​ធម៌​ទាំង៥នេះ​ ​មាន​ឧបការៈ​ច្រើន​។​
 [​២៨៣​]​ ​ធម៌៥ដែល​គួរ​ចំរើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ការ​តាំងចិត្ត​ប្រពៃ​ ​ប្រកបដោយ​អង្គ៥គឺ​ ​ការផ្សាយ​ទៅ​នៃ​បីតិ១​ ​ការផ្សាយ​ទៅ​នៃ​សេចក្តី​សុខ១​ ​ការផ្សាយ​ទៅ​នៃ​ចិត្ត១​ ​ការផ្សាយ​ទៅ​នៃ​ពន្លឺ១​ ​និមិត្ត​នៃ​ការពិចារណា១​។​ ​ធម៌​ទាំង៥នេះ​ ​គួរ​ចំរើន​។​
ថយ | ទំព័រទី ២៦៧ | បន្ទាប់
ID: 636819009149550014
ទៅកាន់ទំព័រ៖