ព្រះត្រៃបិដក ភាគ ១៩

ស្មង​ដ៏​ល្អ​ ​មាន​របៀបរៀបរយ​ល្អ​ ​ព្រះ​តថាគត​ ​មាន​ចុង​រោម​ ​ង​ ​ឡើងលើ​ ​វិល​ជា​ទក្ខិណាវដ្ត​ ​ដុស​ឡើង​ល្អ​ ​ច្រាង​ឡើងលើ​ ​ទៅតាម​លំដាប់​ ​ទាំង​មាន​ស្បែក​កាយ​ដ៏​ល្អិត​ ​មដ្ឋ​ ​ព័ទ្ធជុំវិញ​។​ ​បុគ្គល​ដែល​ប្រកបដោយ​លក្ខណៈ​ដូច្នោះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ពោល​ថា​ ​មាន​ព្រះ​ជង្ឃា​រ​រៀវ​មូល​ ​ដូចជា​ស្មង​សត្វ​ទ្រាយ​ ​ឯ​រោម​មួយ​ៗ​ ​(​ក៏​ដុះឡើង​ល្អ​)​ ​ព្រះ​តថាគត​ ​ប្រាថ្នា​នូវ​សម្បត្តិ​ណា​ ​សម្បត្តិ​នោះ​ ​ទោះបី​ព្រះ​តថាគត​មិនបាន​បព្វជ្ជា​ ​ក៏​គង់​បាន​ឆាប់​ក្នុង​លោក​នេះ​។​ ​បើ​បុគ្គល​ ​(​មាន​លក្ខណៈ​)​ ​ដូច​ព្រះ​តថាគត​នោះ​ ​ចេញទៅ​បួស​ ​នឹង​បាន​ជា​អ្នកប្រាជ្ញ​ ​មាន​សេចក្តី​ពេញចិត្ត​ ​ត្រេកអរ​ចំពោះ​នេក្ខម្មៈ​ ​ជា​អ្នកមាន​សេចក្តី​ព្យាយាម​ ​មិន​ថោកថយ​ឡើយ​ ​តែង​បាន​នូវ​សម្បត្តិ​ដ៏​សមគួរ​ ​ដល់​បុគ្គល​ ​ដែល​មាន​សភាព​ដ៏​សមគួរ​។​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636818885837686979
ទៅកាន់ទំព័រ៖