ព្រះត្រៃបិដក ភាគ ១៩

សេចក្តី​ឆ្អែតចិត្ត​ ​ក៏​កើតឡើង​ ​កាល​លោក​មាន​សេចក្តី​ឆ្អែតចិត្ត​កើតឡើង​ហើយ​ ​នាមកាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​លោក​មាន​នាមកាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏បាន​ទទួល​សេចក្តី​សុខ​ ​លុះ​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​នឹង​ ​នេះ​ជា​វិ​មុត្តាយតនៈ​ទី៥​។​ ​ធម៌​ទាំង៥នេះ​ ​គួរ​ដឹង​ច្បាស់​។​
 [​២៩១​]​ ​ធម៌៥​ ​គួរ​ដែល​ធ្វើឲ្យ​ជាក់ច្បាស់​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ធម្មក្ខន្ធ៥គឺ​ ​សីលក្ខន្ធ១​ ​សមា​ធិ​ក្ខន្ធ១​ ​បញ្ញា​ខន្ធ១​ ​វិ​មុ​ត្តិ​ក្ខន្ធ១​ ​វិមុត្តិ​ញ្ញាណ​ទស្សន​ក្ខន្ធ១​។​ ​ធម៌​ទាំង៥នេះ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ធម៌​ទាំង៥០នេះ​ ​ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ជា​ធម៌​ទៀង​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​ដែល​ព្រះ​តថាគត​ ​ត្រាស់​ដឹង​ដោយ​ប្រពៃ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 ​[​២៩២​]​ ​ធម៌៦​ ​មាន​ឧបការៈ​ច្រើន​ ​ធម៌៦គួរ​ចំរើន​ ​ធម៌៦គួរ​កំណត់​ដឹង​ ​ធម៌៦​ ​គួរ​លះបង់​ ​ធម៌៦​ ​ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌៦​ ​ជា​ចំណែក​វិសេស​ ​ធម៌៦​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌៦​ ​គួរឲ្យ​កើតឡើង​ ​ធម៌៦​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
ថយ | ទំព័រទី ២៧៩ | បន្ទាប់
ID: 636819012683372137
ទៅកាន់ទំព័រ៖