ព្រះត្រៃបិដក ភាគ ១៩

មុខ​អំពី​សេចក្តី​ស្លាប់​ ​ក៏​រមែង​ទៅកាន់​សុគតិ​ ​សួគ៌​ទេវលោក​។​ ​ភិក្ខុ​នោះ​ ​មាន​ចក្ខុ​ទិព្វ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​ដែល​កើត​ ​ជា​សត្វ​ថោកទាប​ ​ជា​សត្វ​ឧត្តម​ ​មាន​រូបល្អ​ ​មាន​រូបអាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​ ​ទាំង​បានឃើញ​ច្បាស់​ ​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​(​របស់​ខ្លួន​)​ ​ដោយ​ប្រការ​ដូច្នេះ១​។​ ​ភិក្ខុ​នោះ​ ​ព្រោះ​ធ្វើឲ្យ​អស់​អាសវៈ​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ដោយ​ប្រាជ្ញា​របស់​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ១​។​ ​ធម៌​ទាំង៦នេះ​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ធម៌​ទាំង៦០នេះ​ ​ជា​ធម៌​ពិត​ ​ធម៌​មែន​ ​ធម៌​ទៀងទាត់​ ​មិន​ប្រែប្រួល​ជា​យ៉ាង​ដទៃ​ឡើយ​ ​ដែល​ព្រះ​តថាគត​ ​បាន​ត្រាស់​ដឹង​ដោយ​ប្រពៃ​ហើយ​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​៣០៣​]​ ​ធម៌៧​ ​មាន​ឧបការៈ​ច្រើន​ ​ធម៌៧គួរ​ចំរើន​ ​ធម៌៧គួរ​កំណត់​ដឹង​ ​ធម៌៧​ ​គួរ​លះបង់​ ​ធម៌៧​ ​ជា​ចំណែកខាង​សេចក្តី​វិនាស​ ​ធម៌៧​ ​ជា​ចំណែក​វិសេស​ ​ធម៌៧​ ​ត្រាស់​ដឹង​បាន​ដោយ​ក្រ​ ​ធម៌៧​ ​គួរឲ្យ​កើតឡើង​ ​ធម៌៧​ ​គួរ​ដឹង​ច្បាស់​ ​ធម៌៧​ ​គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636819017466695728
ទៅកាន់ទំព័រ៖