ព្រះត្រៃបិដក ភាគ ១៩

ទើបបាន​ជា​មាន​គតិ២យ៉ាង​ ​មិនមែន​ក្រៅពី២យ៉ាងនេះ​ឡើយ​ ​គឺ​បើ​ ​មហាបុរស​ ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​ ​សេចក្តី​បំប្រួញ​។​ ​បើ​មហាបុរស​ ​ចេញ​ចាក​គេហដ្ឋាន​ ​ទៅ​ទ្រង់ព្រះ​ផ្នួស​ ​នឹង​បាន​ត្រាស់​ជា​អរហន្ត​សម្មាសម្ពុទ្ធ​ក្នុង​លោក​ ​មា​នដ​ម្បូល​ ​គឺ​កិលេស​បើក​ចេញ​ហើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​ក្នុង​លោក​នេះ​ ​មាន​ព្រះបាទ​ប្រតិស្ឋាន​ល្អ​ ​គឺ​មានផ្ទៃ​ព្រះបាទ​ទាំងគូ​រាបស្មើ​សព្វអន្លើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហាបុរស​មាន​ព្រះបាទ​ប្រតិស្ឋាន​ល្អ​ ​ដោយហេតុ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ត្រង់​ផ្ទៃ​ព្រះបាទ​ទាំងគូ​ ​ខាងក្រោម​របស់​មហាបុរស​ ​មាន​រូប​ចក្រ​កើតឡើង​ ​ប្រកបដោយ​ខ្នងកង់​ ​និង​ដុំ​ ​ព្រមទាំង​កាំ១០០០​ ​មាន​ចន្លោះ​ស្មើគ្នា​គ្រប់​អន្លើ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ផ្ទៃ​ព្រះបាទ​ទាំងគូ​ខាងក្រោម​ ​របស់​មហាបុរស​ ​មាន​រូប​ចក្រ​កើតឡើង​ ​ប្រកបដោយ​ខ្នងកង់​ ​និង​ដុំ​ ​ព្រមទាំង​កាំ​ ​១០០០​ ​មាន​ចន្លោះ​ស្មើគ្នា​ ​គ្រប់​អន្លើ​ ​ដោយហេតុ​ណា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុនេះ​ឯង​ ​ជាម​ហា​បុរិស​លក្ខណៈ​ ​របស់​មហាបុរស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត
ថយ | ទំព័រទី ៣ | បន្ទាប់
ID: 636818878442053973
ទៅកាន់ទំព័រ៖