ព្រះត្រៃបិដក ភាគ ១៩

ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​គួរ​ជាទី​គោរព​ ​បាន​ដំ​កល់​ចំពោះ​នូវ​ហិរិ​ ​និង​ឱត្តប្បៈ​ដ៏​មាន​កំឡាំង​ផង​ ​នូវ​សេចក្តី​ស្រឡាញ់​ ​និង​សេចក្តី​គោរព​ផង​ ​ក្នុង​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ ​នេះ​ជាហេតុ​ទី១​ ​បច្ច័យ​ទី១​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។​ ​លុះ​ភិក្ខុ​នោះ​ ​ចូល​ទៅ​អាស្រ័យ​នៅនឹង​គ្រូ​នោះ​ ​ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ​ ​ដែល​គួរ​ជាទី​គោរព​នោះ​ ​ហើយ​ដំ​កល់​ចំពោះ​នូវ​ហិរិ​ ​និង​ឱត្តប្បៈ​ដ៏​មាន​កំឡាំង​ផង​ ​នូវ​សេចក្តី​ស្រឡាញ់​ ​និង​សេចក្តី​គោរព​ផង​ ​ក្នុង​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ ​បាន​ចូល​ទៅ​សាកសួរ​ ​ពិគ្រោះ​នឹង​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ទាំងនោះ​ ​តាមកាល​ដ៏​គួរ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​វត្ថុ​នេះ​ដូចម្តេច​ ​វត្ថុ​នេះ​មានប្រយោជន៍​ដូចម្តេច​ ​គ្រូ​ ​ឬ​សព្រហ្មចារី​បុគ្គល​ដ៏​មាន​អាយុ​ទាំងនោះ​ ​បាន​បើក​បង្ហាញ​សេចក្តី​ដែល​កំបាំង​ផង​ ​បាន​ធ្វើ​សេចក្តី​ដែល​ជ្រៅ​ឲ្យ​រាក់​ផង​ ​បាន​បន្ទោបង់​នូវ​សេចក្តី​សង្ស័យ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​គួរ​សង្ស័យ​ដ៏​ច្រើន​ផង​ ​ដល់​ភិក្ខុ​នោះ​ ​នេះ​ជាហេតុ​ទី២​ ​បច្ច័យ​ទី២​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​បញ្ញា​ ​ជា​ខាងដើម​ ​នៃ​មគ្គ​ព្រហ្មចារ្យ​ ​ដែល​ខ្លួន​មិនទាន់​បាន​ ​ដើម្បី​ធ្វើ​បញ្ញា​ ​ដែល​ខ្លួន​បាន​ស៊ប់​ហើយ​ ​ឲ្យ​ជាភិយ្យោភាព​ ​ធំ​ទូលាយ​ ​ចំរើន​ ​បរិបូណ៌​ឡើង​។
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636819021921790545
ទៅកាន់ទំព័រ៖