ព្រះត្រៃបិដក ភាគ ១៩

 [​៣២៥​]​ ​ធម៌៩​ ​មាន​ឧបការៈ​ច្រើន​ ​ធម៌៩គួរ​ចំរើន​ ​ធម៌៩គួរ​កំណត់​ដឹង​ ​ធម៌៩គួរ​លះបង់​ ​ធម៌៩ជា​ចំណែក​នៃ​សេចក្តី​វិនាស​ ​ធម៌៩ជា​ចំណែក​វិសេស​ ​ធម៌៩យល់​បាន​ដោយ​ក្រ​ ​ធម៌៩គួរឲ្យ​កើតឡើង​ ​ធម៌៩គួរ​ដឹង​ច្បាស់​ ​ធម៌៩គួរ​ធ្វើឲ្យ​ជាក់ច្បាស់​។​
 [​៣២៦​]​ ​ធម៌៩មាន​ឧបការៈ​ច្រើន​ ​តើ​ដូចម្តេច​ខ្លះ​។​ ​ធម៌​ដែល​មាន​យោនិសោ​មនសិ​កា​រៈ​ ​ជា​ឫស៩យ៉ាង​ ​កាល​ភិក្ខុ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ប្រាជ្ញា​ ​សេចក្តី​ត្រេកអរ​ទន់​ ​ក៏​កើតឡើង១​ ​កាល​លោក​ត្រេកអរ​ហើយ​ ​សេចក្តី​ឆ្អែតចិត្ត​ ​កើតឡើង១​ ​កាល​លោក​មាន​សេចក្តី​ឆ្អែតចិត្ត​កើតឡើង​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់១​ ​លុះ​លោក​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​ក៏បាន​សោយ​សេចក្តី​សុខ១​ ​លុះ​លោក​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​មាំ១​ ​លុះ​លោក​មានចិត្ត​តាំងនៅ​មាំ​ហើយ​ ​ក៏​ដឹង​ឃើញច្បាស់​តាម​សភាវៈ​ពិត១​ ​កាល​លោក​បានដឹង​ ​បានឃើញ​ច្បាស់​ ​តាម​សភាវៈ​ពិតហើយ​ ​តែង​នឿយណាយ​ដោយខ្លួនឯង១​ ​លុះ​លោក​នឿយណាយ​ហើយ​ ​រមែង​ប្រាសចាក​តម្រេក​ ​រមែង​ផុត​ស្រឡះ​ចាក​តម្រេក១​។​ ​ធម៌​ទាំង៩នេះ​ ​មាន​ឧបការៈ​ច្រើន​។​
ថយ | ទំព័រទី ៣២៩ | បន្ទាប់
ID: 636819029269180791
ទៅកាន់ទំព័រ៖