ព្រះត្រៃបិដក ភាគ ១៩

មាន​លំអ​បទ​កណ្តាល​ ​មាន​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចារ្យ​ ​ព្រមទាំង​អត្ថ​ ​ព្រមទាំង​ព្យញ្ជនៈ​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នេះ​ ​ភិក្ខុ​នោះ​ឯង​ ​ក៏បាន​ស្តាប់​ច្រើន​ ​បាន​ចាំទុក​ ​ចាំ​រត់មាត់​ ​ចាំជាប់​ក្នុងចិត្ត​ ​ចាក់ធ្លុះ​ល្អ​ដោយ​ទិដ្ឋិ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​ពហុស្សូត​។​បេ​។​ ​ចាក់ធ្លុះ​ល្អ​ដោយ​ទិដ្ឋិ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌​ ​១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​មាន​មិត្ត​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​បុគ្គល​ស្និទ្ធស្នាល​ល្អ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​មាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​មាន​បុគ្គល​ស្និទ្ធស្នាល​ល្អ​ ​នេះឯង​ជា​ ​នាថ​ករណ​ធម៌១​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាវៈ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អត់ធន់​ ​ទទួលយក​នូវ​ពាក្យ​ប្រៀនប្រដៅ​ ​ដោយ​ចំណែកខាង​ស្តាំ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នក​ដែលគេ​ប្រដៅ​ងាយ​ ​ប្រកបដោយ​ធម៌​ ​ជា​គ្រឿង​ធ្វើ​នូវ​ភាវៈ​ជា​អ្នក​ប្រដៅ​ងាយ​ ​ជា​អ្នក​អំណត់
ថយ | ទំព័រទី ៣៤១ | បន្ទាប់
ID: 636819032981323114
ទៅកាន់ទំព័រ៖