ព្រះត្រៃបិដក ភាគ ១៩

ស្រែ​ចំការ​ ​សត្វ​ជើង២​ ​និង​សត្វ​ជើង៤​ ​កូន​ប្រពន្ធ​ ​ពួក​បុរស​ជា​ទាសៈ​ ​និង​កម្មករ​ ​ពួក​ញាតិ​ ​មិត្ត​ ​និង​ផៅពង្ស​ ​មិនបាន​សាបសូន្យ​ចាក​សម្បត្តិ​ទាំងពួង​ឡើយ​ ​កាលបើ​បាន​ជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​មិន​សាបសូន្យ​ជា​ធម្មតា​ ​គឺ​មិន​សាបសូន្យ​ចាក​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​បញ្ញា​ ​ទាំង​មិន​សាបសូន្យ​ចាក​សម្បត្តិ​ទាំងពួង​ឡើយ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​២៦​]​ ​ព្រះ​តថាគត​ ​តែង​ប្រាថ្នា​ ​និង​ប៉ុនប៉ង​នូវ​សេចក្តី​មាំមួន​ ​និង​សេចក្តី​បរិបូណ៌​ដល់​ជន​ដទៃ​ថា​ ​ធ្វើ​ដូចម្តេច​ ​កុំ​ឲ្យ​ជន​ទាំងឡាយ​ ​សាបសូន្យ​ចាក​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​បញ្ញា​ ​ចាគៈ​ ​និង​លោកិយ​ធម៌​ ​និង​គុណ​ ​គឺ​សេចក្តីល្អ​ច្រើនប្រការ​ ​នឹង​ទ្រព្យ​ធញ្ញា​ហារ​ស្រែ​ចំការ​ ​កូន​ប្រពន្ធ​ ​(​សត្វ​ជើង​ពីរ​)​ ​សត្វ​ជើង៤​ ​ញាតិ​ ​មិត្ត​ ​ផៅពង្ស​ ​និង​កំឡាំង​ ​ពណ៌​សម្បុរ​កាយ​ ​និង​សុខ​ទាំងពីរ​ប្រការ​។​ ​ព្រះ​តថាគត​ ​ជា​បុគ្គល​
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 636818891162471539
ទៅកាន់ទំព័រ៖