ព្រះត្រៃបិដក ភាគ ១៩

ពោល​ពាក្យ​ដែល​គួរឲ្យ​អ្នកផង​ ​ដំ​កល់​ទុក​ក្នុង​ហឫទ័យ​ ​ជា​ពាក្យ​ប្រកបដោយ​គ្រឿង​អាង​ ​មាន​ទីបំផុត​ ​ប្រកបដោយ​ប្រយោជន៍​ ​ត្រូវ​តាមកាល​។​ ​ព្រះ​តថាគត​នោះ​ ​ព្រោះ​បាន​ធ្វើ​ ​សន្សំ​នូវ​កុសលកម្ម​។​បេ​។​ ​លុះ​ព្រះ​តថាគត​នោះ​ ​ច្យុត​ចាក​ឋានសួគ៌​នោះ​ ​មកកាន់​អត្តភាព​ជា​មនុស្ស​នេះ​ ​ក៏បាន​នូវ​មហាបុរិសលក្ខណៈ​នេះ​ ​គឺជា​អ្នកមាន​ចង្កា​ ​មាន​សណ្ឋាន​ដូចជា​ចង្កា​នៃ​រាជសីហ៍​។​ ​ព្រះ​តថាគត​នោះ​ ​ប្រកបដោយ​លក្ខណៈ​នោះ​ ​បើ​នៅ​គ្រប់គ្រង​គេហដ្ឋាន​ ​នឹង​បាន​ជា​ស្តេច​ចក្រពត្តិ​។​បេ​។​ ​កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​ ​ដែល​មនុស្សជា​សឹកសត្រូវ​បច្ចាមិត្ត​នីមួយ​ ​មិន​អាច​កំចាត់​បង់​បាន​ឡើយ​ ​កាលបើ​នៅជា​ស្តេច​ ​នឹង​បាន​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​ ​ដែល​សត្រូវ​បច្ចាមិត្ត​ ​ខាងក្នុង​ ​ឬ​ខាងក្រៅ​ ​គឺ​រាគៈ​ក្តី​ ​ទោសៈ​ក្តី​ ​មោហៈ​ក្តី​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​ឬ​អ្នកណាមួយ​ក្នុង​លោក​ ​មិន​អាច​ធ្វើ​ព្រះ​តថាគត​ ​ឲ្យ​ឃ្លាត​ ​(​ចាក​គុណ​ ​ឬទី​)​ ​បាន​ឡើយ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​លុះ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 636818896490726298
ទៅកាន់ទំព័រ៖