ព្រះត្រៃបិដក ភាគ ១៩

តថាគត​នោះ​ថា​ ​ព្រះ​តថាគត​ ​ដែល​មាន​ព្រះទន្ត​ស្មើ​ ​សស្អា​ត​ល្អ​ ​រមែង​មាន​ពួក​ជន​ស្អាត​ជា​បរិវារ​។​ ​បើ​ព្រះ​តថាគត​ ​នៅ​សោយរាជ្យ​ ​នឹង​បាន​ជន​ច្រើន​ ​ជា​បរិវារ​ស្អាត​ល្អ​ ​ព្រះ​តថាគត​ ​ប្រៀនប្រដៅ​នូវ​មនុស្ស​ ​លើ​ផែនដី​ធំ​នេះ​ ​គ្រប​សង្កត់សង្កិន​ ​មិន​ឲ្យ​មាន​គ្រឿង​ចាក់ដោត​ដល់​ជនបទ​ឡើយ​ ​ព្រះ​តថាគត​ ​ប្រព្រឹត្ត​នូវ​អំពើ​ជា​ប្រយោជន៍​ ​ទាំង​សេចក្តី​សុខ​ដល់​ជន​ច្រើន​ ​បើ​ព្រះ​តថាគត​ ​ចេញទៅ​បួស​ ​រមែង​ជា​អ្នក​បន្សាត់​បង់​នូវ​បាប​ ​ជា​អ្នក​ស្ងប់​រម្ងាប់​ ​មាន​ធូលី​ ​គឺ​រាគាទិក្កិលេស​ស្ងប់​រម្ងាប់​ហើយ​ ​មាន​កិលេស​ ​ដូច​ជា​ដម្បូល​ ​បើក​ចេញ​ហើយ​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​ក្រវល់ក្រវាយ​ ​និង​សេចក្តី​លំបាក​កាយ​ ​តែងឃើញ​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​។​ ​ពួក​គ្រហស្ថ​ ​និង​បព្វជិត​ជាច្រើន​ ​ដែល​ជា​អ្នកធ្វើ​តាម​ឱវាទ​ ​របស់​ព្រះ​តថាគត​នោះ​ ​តែង​ជា​អ្នក​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ព្រោះថា
ថយ | ទំព័រទី ៦៥ | បន្ទាប់
ID: 636818898126529861
ទៅកាន់ទំព័រ៖