ព្រះត្រៃបិដក ភាគ ១៩

 [​៤៥​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ថា​ ​នែ​គហបតិ​បុត្ត​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ចុះ​ ​ចូរ​កំណត់ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ចុះ​ ​តថាគត​នឹង​សំដែង​ប្រាប់​។​ ​សិង្គាល​ក​គហបតិ​បុត្ត​ ​ក៏​ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យ៉ាងហ្នឹងហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គហបតិ​បុត្ត​ ​អរិយសាវ័ក​ ​លះបង់​នូវ​កម្ម​ក្កិ​លេស​ ​(​អំពើ​ដ៏​សៅហ្មង​)​ ​៤ប្រការ​ផង​ ​មិន​ធ្វើ​នូវ​បាបកម្ម​ ​(​អំពើអាក្រក់​)​ ​ព្រោះ​ហេតុ​ ​៤យ៉ាង​ផង​ ​មិន​សេព​នូវ​អបាយមុខ​ ​(​គឺ​ប្រធាន​នៃ​សេចក្តី​វិនាស​)​ ​នៃ​ភោគៈ៦យ៉ាង​ផង​ ​អរិយសាវ័ក​នោះ​ ​លោក​វៀរចាក​បាបធម៌​ទាំង១៤យ៉ាងនេះ​ ​ឈ្មោះថា​ ​ជា​អ្នក​បិទបាំង​ទិស​ទាំង៦​ ​ប្រតិបត្តិ​ដើម្បី​ជំនះ​ក្នុង​លោក​ទាំងពីរ​ ​គឺ​លោក​នេះ​ ​ក៏​អរិយសាវ័ក​នោះ​ ​បាន​ប្រារព្ធ​ ​គឺថា​បាន​ពេញចិត្ត​ហើយ​ ​លោកខាងមុខ​ក៏​ពេញចិត្ត​ទៀត​។​ ​លុះ​អរិយសាវ័ក​នោះ​ ​ទំ​លាយ​រាងកាយ​ទៅ​ ​រមែង​កើត​ក្នុង​មនុស្ស​សុគតិ​សួគ៌​ទេវលោក​។​ ​កម្ម​ក្កិ​លេស៤​ ​ប្រការ​ ​ដែល​អរិយសាវ័ក​នោះ​ ​លះបង់​ហើយ​ដូចម្តេច​។​ ​ម្នាល​គហបតិ​បុត្ត​ ​ការ​ធ្វើ​សត្វ​មានជីវិត​ ​ឲ្យ​ធ្លាក់ចុះ​កន្លង​ ​(​សម្លាប់សត្វ​)​ ​ជា​ ​កម្ម​ក្កិ​លេស​ ​១​ ​ការ​កាន់​យក​ទ្រព្យ​ ​ដែល​ម្ចាស់​គេ​មិន​ឲ្យ​ ​ជា​កម្ម​ក្កិ​លេស​ ​១
ថយ | ទំព័រទី ៦៩ | បន្ទាប់
ID: 636818899612344845
ទៅកាន់ទំព័រ៖