ព្រះត្រៃបិដក ភាគ ១៩

ហើយ​ ​គប្បី​ចៀសវាង​ឲ្យ​ឆ្ងាយ​ ​ដូចជា​អ្នកដំណើរ​ ​ចៀសវាង​ផ្លូវ​ដែល​ប្រកបដោយ​ភ័យ​ ​ដូច្នោះ​។​

 [​៦៣​]​ ​ម្នាល​គហបតិ​បុត្រ​ ​មនុស្ស៤ពួក​នេះ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ជា​មិត្ត​ ​មាន​សន្តាន​ល្អ​ ​គឺ​មិត្ត​មាន​ឧបការៈ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ជា​មិត្ត​មាន​សន្តាន​ល្អ១​ ​មិត្ត​រួមសុខទុក្ខ​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ជា​មិត្ត​មាន​សន្តាន​ល្អ១​ ​មិត្ត​ប្រាប់​ប្រយោជន៍​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ជា​មិត្ត​មាន​សន្តាន​ល្អ១​ ​មិត្ត​មាន​សេចក្តី​ឈឺឆ្អាល​ ​អ្នក​ត្រូវ​ដឹង​ថា​ ​ជា​មិត្ត​មាន​សន្តាន​ល្អ១​។​
 [​៦៤​]​ ​ម្នាល​គហបតិ​បុត្រ​ ​មិត្ត​មាន​ឧបការៈ​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងគឺ​ ​រក្សា​មិត្ត​ដែល​ធ្វេសប្រហែស១​ ​រក្សា​សម្បត្តិ​របស់​មិត្ត​ ​ដែល​ធ្វេសប្រហែស១​ ​ជាទី​ពឹង​ពំនាក់​ ​នៃ​មិត្ត​ដែល​មាន​សេចក្តី​ភិតភ័យ១​ ​កាលបើ​កិច្ច​ដែល​ត្រូវ​ធ្វើ​ ​កើតឡើង​ហើយ​ ​តែង​ជួយ​ផ្តល់​ភោគៈ​ ​ជា​ទ្វិគុណ​ ​ជាង​ទ្រព្យ​ដែល​មិត្ត​ត្រូវការ​នោះ១​។​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​មាន​ឧបការៈ​ ​ជា​មិត្ត​មាន​សន្តាន​ល្អ​ ​អ្នក​ត្រូវ​ដឹង​ដោយស្ថាន៤យ៉ាងនេះ​ឯង​។​
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 636818904193056846
ទៅកាន់ទំព័រ៖