ព្រះត្រៃបិដក ភាគ ១៩

ម្នាល​គហបតិ​បុត្ត​ ​ភរិយា​ជា​ទិសខាងលិច​ ​ដែល​ស្វាមី​ទំនុកបម្រុង​ ​ដោយស្ថាន​ទាំងឡាយ៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​ស្វាមី​ ​ដោយស្ថាន​ទាំងឡាយ​ ​៥យ៉ាង​វិញ​ ​គឺ​ ​ចាត់ចែង​ការងារ​ដោយ​ល្អ១​ ​សង្គ្រោះ​ជន​ជា​ញាតិ​ទាំងពីរ​ខាង​ដោយ​ល្អ១​ ​មិន​ប្រព្រឹត្ត​ក្បត់១​ ​ថែទាំ​ទ្រព្យ​ដែល​ស្វាមី​រកបាន​មក១​ ​ឈ្លាស​ ​មិន​ខ្ជិលច្រអូស​ ​ក្នុង​កិច្ចការ​សព្វគ្រប់១​។​ ​ម្នាល​គហបតិ​បុត្ត​ ​ភរិយា​ជា​ទិសខាងលិច​ ​ដែល​ស្វាមី​ទំនុកបម្រុង​ដោយស្ថាន៥យ៉ាងនេះ​ឯង​ហើយ​ ​រមែង​អនុគ្រោះ​ស្វាមី​ដោយស្ថាន៥យ៉ាងនេះ​ ​ទិសខាងលិច​នោះ​ ​ដែល​ស្វាមី​បិទបាំង​ហើយ​ ​ជា​ទិស​មាន​សេចក្តី​ក្សេម​ ​ឥតមាន​ភយន្តរាយ​យ៉ាងនេះ​។​
 [​៧៣​]​ ​ម្នាល​គហបតិ​បុត្ត​ ​មិត្ត​អាមាត្យ​ជា​ទិសខាងជើង​ ​កុលបុត្ត​ ​ត្រូវ​ប្រតិបត្តិ​ដោយស្ថាន៥យ៉ាងគឺ​ ​ដោយ​ការ​ឲ្យ​របស់១​ ​ដោយ​ការ​និយាយ​តែ​ពាក្យ​គាប់ចិត្ត១​ ​ដោយ​ការប្រព្រឹត្តិ​ ​ឲ្យ​ជា​ប្រយោជន៍១​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636818906504629061
ទៅកាន់ទំព័រ៖