ព្រះត្រៃបិដក ភាគ ១៩

ជា​ទិស​ខាងក្រោម​ ​សមណព្រាហ្មណ៍​ ​ជា​ទិស​ខាងលើ​ ​គ្រហស្ថ​ក្នុង​ត្រកូល​ ​ដែល​អាច​គ្រប់គ្រង​ផ្ទះ​ ​គប្បី​នមស្ការ​ទិស​ទាំងឡាយ​នុ៎ះ​។​ ​បណ្ឌិត​(​១​)​ ​បរិបូណ៌​ដោយ​សីល​ ​មាន​វាចា​ដ៏​ពីរោះ​ ​មាន​ប្រាជ្ញា​វៃ​(​២​)​ ​មាន​កិរិយា​ប្រព្រឹត្ត​ឱនលំទោន​ ​ជាប្រក្រតី​ ​មិន​រឹងត្អឹង​ ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​រមែង​បាន​យស​ ​បុគ្គល​មាន​ព្យាយាម​ ​រវៀសរវៃ​ ​មិន​ខ្ជិលច្រអូស​ ​រមែង​មិន​ញាប់ញ័រ​ក្នុង​អន្តរាយ​ទាំងឡាយ​ ​បុគ្គល​មាន​កិរិយា​ប្រព្រឹត្ត​ឥត​ចន្លោះ​ ​មាន​ប្រាជ្ញាវាងវៃ​ ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​រមែង​បាន​យស​។​ ​បុគ្គល​មាន​សេចក្តី​សង្គ្រោះ​ ​ជា​អ្នក​ចងមិត្ត​ ​ជា​អ្នកដឹង​ដំណើរពាក្យ​(​៣​)​ ​ជា​អ្នក​ប្រាសចាក​សេចក្តី​កំណាញ់​ ​ជា​អ្នកដឹកនាំ​ ​ពន្យល់​កា​រណ៍​ផ្សេង​ៗ​ ​ជា​អ្នក​ណែ​នាំ​រឿយ​ៗ​ ​បុគ្គល​មាន​សភាព​ដូច្នោះ​ ​រមែង​បាន​យស​។​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បណ្ឌិត​មាន​ប្រាជ្ញា​វៃ​ ​ក្នុង​ស្ថាន​ជាទី​សំពះ​ទិស​។​ ​(​២​)​ ​អដ្ឋកថា​ ​ថា​ ​បណ្ឌិត​មាន​ប្រាជ្ញា​វៃ​ ​ក្នុង​ស្ថាន​ជាទី​សំពះ​ទិស​។​ ​(​៣​)​ ​សំដៅយក​មនុស្ស​នាំពាក្យ​ខ្លួន​ ​ដែល​បាន​ថា​ឲ្យ​របស់​អ្វី​ ​ដល់​សំឡាញ់​ហើយ​ ​ក៏​ឲ្យ​ទាល់តែបាន​ ​ដឹងចិត្ត​សំឡាញ់​ថា​ ​ចង់បាន​អ្វី​ ​ក៏​ឲ្យ​របស់​នោះ​ ​ឬ​ដឹង​ថា​ ​សំឡាញ់​ខ្វះខាត​អ្វី​ ​ក៏​ឲ្យ​របស់​នោះ​។​
ថយ | ទំព័រទី ៩១ | បន្ទាប់
ID: 636818908162773901
ទៅកាន់ទំព័រ៖