ព្រះត្រៃបិដក ភាគ ១៩

 [​៧៧​]​ ​កាលបើ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​សិង្គាល​ក​គហបតិ​បុត្ត​ ​បាន​ក្រាបបង្គំទូល​ ​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពីរោះ​ណាស់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះអង្គ​សំដែង​ហើយ​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​ដូចជា​មនុស្ស​ ​ផ្ងារ​របស់​ដែលគេ​ផ្កាប់​ ​ឬដូច​គេ​បើក​បង្ហាញ​ ​របស់​ដែល​បិទបាំង​ ​ឬក៏​ដូច​គេ​ប្រាប់ផ្លូវ​ ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​គេ​ទ្រោល​ប្រទីប​ ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​មនុស្ស​អ្នកមាន​ចក្ខុ​ទាំងឡាយ​ ​រមែង​ឃើញ​ ​នូវ​រូប​ទាំងឡាយ​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​សូម​ដល់​នូវ​ព្រះមានព្រះភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ថា​ជាស​រណៈ​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ខ្ញុំ​ព្រះអង្គ​ថា​ ​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ស្មើដោយ​ជីវិត​ ​ចាប់ដើមតាំងពី​ថ្ងៃនេះ​រៀងទៅ​។​

​ចប់​ ​សិង្គាល​ក​សូត្រ​ ​ទី៨​។​

ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636818908834102299
ទៅកាន់ទំព័រ៖