ព្រះត្រៃបិដក ភាគ ១៩
ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាសនាម និងគោត្រ អង្គុយក្នុងទីសមគួរ ពួកខ្លះ គ្រាន់តែអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។
[៧៩] ស្តេចជាធំឈ្មោះវេស្សវ័ណ គង់នៅក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ខ្ពស់ មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់ខ្ពស់ ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់កណ្តាល មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន ពួកយក្ខជាន់កណ្តាល ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប មិនជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន បពិត្រព្រះអង្គដ៏ចំរើន ពួកយក្ខជាន់ទាប ជ្រះថ្លាចំពោះព្រះមានព្រះភាគ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ឯយក្ខដែលមិនជ្រះថ្លា ចំពោះព្រះមានព្រះភាគ ច្រើនណាស់ ការនោះព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកបាណាតិបាត ទ្រង់សំដែងធម៌ ដើម្បីឲ្យវៀរចាកអទិន្នាទាន
ID: 636818909473788887
ទៅកាន់ទំព័រ៖