ព្រះត្រៃបិដក ភាគ ១៩

ដើម្បីឲ្យ​យក្ខ​ទាំងនោះ​ជ្រះថ្លា​ ​ដើម្បី​ការគ្រប់គ្រង​រក្សា​ ​ដើម្បី​មិន​បៀតបៀន​គ្នា​ ​ដើម្បី​នៅ​សប្បាយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ទទួល​និមន្ត​ ​ដោយ​តុណ្ហីភាព​។​ ​លំដាប់នោះ​ ​ស្តេច​ជាធំ​ ​ឈ្មោះ​វេស្សវ័ណ​ ​ជ្រាប​នូវ​ការ​ទទួល​និមន្ត​ព្រះមានព្រះភាគ​ ​ហើយ​ទើប​សំដែង​នូវ​ព្រះបរិត្ត​សម្រាប់​រក្សា​ ​ដែល​ជាប់​ទាក់ទង​ ​ក្នុង​អាដានា​ដាន​គរ​នេះ​ ​ក្នុង​វេលា​នោះ​។​
​[​៨០​]​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​វិបស្សី​ ​ព្រះអង្គ​មាន​ចក្ខុ​(​១​)​ ​ព្រះអង្គ​មាន​សិរី​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​សិខី​ ​ព្រះអង្គ​មាន​សេចក្តី​អនុគ្រោះ​ ​ដល់​សត្វ​ទាំងពួង​ជាប្រក្រតី​។​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​វេស្សភូ​ ​ព្រះអង្គ​ជម្រះ​កិលេស​ចេញ​ហើយ​ ​ព្រះអង្គ​មាន​តបធម៌​ ​សូម​នមស្ការ​ ​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​ ​ទ្រង់ព្រះ​នាម​កកុសន្ធៈ​ ​ព្រះអង្គ​ញាំញី​

​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ព្រះពុទ្ធ​ទាំង៧អង្គ​ ​សុទ្ធតែ​មាន​ចក្ខុ​ដូចគ្នា​។​ ​នាម​ដទៃទៀត​ ​មាន​អនុគ្រោះ​សត្វ​ទាំងពួង​ជាដើម​ក្តី​ ​នាម​ជា​អសំខេយ្យ​ដទៃ​ក្តី​ ​ក៏​មាន​ក្នុង​ព្រះពុទ្ធ​គ្រប់​ព្រះអង្គ​ដែរ​ ​តែ​ក្នុង​ទីនេះ​ ​បាន​ជា​ផ្សេងគ្នា​ ​ព្រោះ​ព្រះបាទ​វេស្សវ័ណ​នមស្ការ​ ​តាម​ចាំ​បាន​ ​តាម​នឹកឃើញ​។​
ថយ | ទំព័រទី ៩៧ | បន្ទាប់
ID: 636818910271474512
ទៅកាន់ទំព័រ៖