ព្រះត្រៃបិដក ភាគ ១៩
តែងនមស្ការព្រះសម្មាសម្ពុទ្ធ ជាគោតមគោត្រ ព្រះអង្គជាប្រយោជន៍ ដល់ទេវតា និងមនុស្សទាំងឡាយ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់ប្រសើរដោយគុណ ព្រះអង្គឥតមានសេចក្តីព្រឺស្ញើប។
[៨១] ព្រះអាទិត្យ មានរស្មីដ៏ក្លៀវក្លា រះឡើងអំពីទិសណា មានមណ្ឌលធំ (ក្នុងទីនោះ) កាលព្រះអាទិត្យរះឡើងហើយ រាត្រីក៏បាត់ទៅ។ មួយទៀត កាលព្រះអាទិត្យរះឡើងហើយ មហាជន នាំគ្នាហៅថាថ្ងៃ សូម្បីអន្លង់ទឹក ក្នុងទីដែលព្រះអាទិត្យរះឡើងនោះ ជាសមុទ្រដ៏ជ្រៅ មានទឹកហូរទៅ (ពីទីផ្សេងៗ) ជនទាំងឡាយ តែងសម្គាល់នូវអន្លង់ទឹកនោះ ត្រង់កន្លែងដែលព្រះអាទិត្យរះឡើងនោះ ថាជាសមុទ្រ មានទឹកហូរទៅយ៉ាងនេះ។ ស្តេចជាធំ ដ៏ទ្រង់យស ទ្រង់រក្សាទិសណា មហាជន តែងហៅទិសនោះ ថាបុរិមទិស អំពីភ្នំសិនេរុនោះ ទ្រង់ជាអធិបតី លើគន្ធព្វទាំងឡាយ មានព្រះ
ID: 636818910962864057
ទៅកាន់ទំព័រ៖