ព្រះត្រៃបិដក ភាគ ០២
តេរសកណ្ឌ
បពិត្រលោកដ៏មានអាយុទាំងឡាយ អាបត្តិឈ្មោះ សង្ឃាទិសេសទាំង១៣ សិក្ខាបទនេះមកកាន់ឧទ្ទេស(១)។
សង្ឃាទិសេសទី១
[១] សម័យនោះ ព្រះពុទ្ធដ៏មានជោគ ទ្រង់គង់នៅក្នុងវត្តជេតពន ជារបស់អានាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះ សេយ្យសកភិក្ខុដ៏មានអាយុ មិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយធម៌ (ចង់សឹក)។ ដោយហេតុនោះ សេយ្យសកភិក្ខុ ក៏ទៅជាស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឧទាយិត្ថេរ
(២) ដ៏មានអាយុឃើញសេយ្យសកភិក្ខុដ៏មានអាយុស្គាំងស្គម មានសម្បុរអាប់អន់ កើតមានរោគស្គមលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ ទើបសួរសេយ្យសកភិក្ខុថា ម្នាលអាវុសោសេយ្យសក ហេតុអ្វី បានជាលោកស្គាំស្គម មានសម្បុរអាប់អន់ កើតមានរោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ (ដូច្នេះ) ម្នាលអាវុសោសេយ្យសក
(១) បាលីដែលសំដែងឡើងទុកជាគោលដើមនៃសិក្ខាបទ ហៅថាឧទ្ទេស។ (២) អដ្ឋកថា ពន្យល់សេចក្តីថា ឧទាយិត្ថេរនេះ ជាឧបជ្ឈាយ៍របស់សេយ្យសកភិក្ខុ។
ID: 636779211740574540
ទៅកាន់ទំព័រ៖