ព្រះត្រៃបិដក ភាគ ០២

ត្រង់​ពាក្យ​ថា​ ​ក្នុង​រូប​ខាងក្នុង​ ​និង​រូប​ខាងក្រៅ​ ​សេចក្តី​ថា​ ​ក្នុង​រូប​ទាំង២នោះ​។​ ​ត្រង់​ពាក្យ​ថា​ ​ធ្វើ​ចង្កេះ​ឲ្យ​ញ័រ​ក្នុង​អាកាស​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​កំពុង​ព្យាយាម​ទៅ​ក្នុង​អាកាស​ ​ក៏​ជា​អវយវៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​រាគៈ​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​រាគៈ​បៀតបៀន​ហើយ​ ​ជា​អ​រយ​វៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​លាមក​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​លាមក​បៀតបៀន​ហើយ​ ​ជា​អវយវៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​មូត្រ​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​មូត្រ​បៀតបៀន​ហើយ​ ​ជា​អវយវៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​ខ្យល់​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​ខ្យល់បក់​ត្រូវហើយ​ ​ជា​អវយវៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ព្រោះ​សេចក្តី​ឧបត្ថម្ភ​ដោយ​ដង្កូវរមាស់​រោល​ ​សេចក្តី​ថា​ ​អង្គជាត​របស់​ភិក្ខុ​ដែល​ដង្កូវរមាស់​រោល​បៀតបៀន​ហើយ​ ​ជា​អវយវៈ​គួរ​ដល់​កម្ម​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​មិន​ឲ្យ​មាន​រោគ​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​អញ​នឹងជា​អ្នក​មិន​មាន​រោគ​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍ឲ្យ​បាន​សេចក្តី​សុខ​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​អ​ញនឹងញុំាង​សុខវេទនា​ឲ្យ​កើតឡើង​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ត្រូវការ​ដោយ​ភេសជ្ជៈ​ ​សេចក្តី​ថា​
ថយ | ទំព័រទី ១០ | បន្ទាប់
ID: 636779215053904052
ទៅកាន់ទំព័រ៖