ព្រះត្រៃបិដក ភាគ ០២
[១០៩] សម័យនោះឯង មានស្រីម្នាក់ដណ្តប់សម្ពត់បាវារមានរោមវែង។ មានភិក្ខុ១រូបមានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងមានរោមវែងឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ សម្ពត់បាវារខ្ញុំមានរោមវែង។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១១០] សម័យនោះឯង មានស្រីម្នាក់ ប្រើគេឲ្យព្រោះស្រូវស្រែរួចហើយ ត្រឡប់មកវិញ។ មានភិក្ខុ១រូប មានសេចក្តីត្រេកអរ និយាយពាក្យនេះនឹងស្រីនោះថា ម្នាលប្អូនស្រី វត្ថុរបស់នាងឲ្យគេព្រោះហើយឬ។ ស្រីនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោកម្ចាស់ ស្រែខ្ញុំគេមិនទាន់ព្រោះទេ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។
[១១១] សម័យនោះឯង មានភិក្ខុ១រូប ប្រទះនឹងនាងបរិព្វាជិកាត្រង់ផ្លូវជួបគ្នា មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងបរិព្វាជិកានោះថា ម្នាលប្អូនស្រី ផ្លូវរបស់នាងប្រព្រឹត្តទៅស្រួលទេឬ។ នាងនោះមិនដឹងច្បាស់ ក៏ឆ្លើយថា ករុណាលោក
ID: 636779783502177433
ទៅកាន់ទំព័រ៖