ព្រះត្រៃបិដក ភាគ ០២
លោកនឹងដើរទៅបាន។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។
[១១២] សម័យនោះឯង មានភិក្ខុ១រូប មានសេចក្តីត្រេកអរ និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែនាងឲ្យវត្ថុណាដល់ស្វាមី នាងមិនឲ្យវត្ថុនោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា អ្វីលោកម្ចាស់។ ភិក្ខុនោះឆ្លើយថា មេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង មានភិក្ខុ១រូប មានសេចក្តីត្រេកអរ ក៏និយាយពាក្យនេះនឹងស្រីម្នាក់ថា ម្នាលប្អូនស្រី នាងជាស្រីមានសទ្ធា ប៉ុន្តែទានណាដ៏ប្រសើរ នាងមិនឲ្យទាននោះដល់អាត្មាផងសោះ។ ស្រីនោះសួរថា បពិត្រលោកដ៏ចំរើន ទានដ៏ប្រសើរនោះ តើដូចម្តេច។ ភិក្ខុនោះឆ្លើយថា ទានដ៏ប្រសើរនោះ គឺមេថុនធម្ម។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។
ID: 636779784036387989
ទៅកាន់ទំព័រ៖