ព្រះត្រៃបិដក ភាគ ០២

 [​១១៣​]​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​កំពុងធ្វើការ​ងារ​។​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ឈប់​ចុះ​ចាំ​អាត្មា​ធ្វើឲ្យ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​កំពុងធ្វើការ​ងារ​។​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​អង្គុយ​ទៅ​ ​អាត្មា​នឹង​ធ្វើឲ្យ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​ ​សម័យ​នោះ​ឯង​ ​មាន​ស្រី​ម្នាក់​កំពុងធ្វើការ​ងារ​។​ ​មាន​ភិក្ខុ១រូប​ ​មាន​សេចក្តី​ត្រេកអរ​ ​ក៏​និយាយ​ពាក្យ​នេះ​នឹង​ស្រី​នោះ​ថា​ ​ម្នាល​ប្អូនស្រី​ ​នាង​ចូរ​ដេក​ទៅ​ ​អាត្មា​នឹង​ធ្វើឲ្យ​។​ ​ស្រី​នោះ​មិនដឹង​ច្បាស់​។​ ​ភិក្ខុ​នោះ​មាន​សេចក្តី​សង្ស័យ​។​បេ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ ​មិន​ត្រូវអាបត្តិ​សង្ឃាទិសេស​ទេ​ ​ត្រូវតែ​ត្រឹម​អាបត្តិ​ទុក្កដ​។​

​សង្ឃាទិសេស​ទី៣​ ​ចប់​។​

ថយ | ទំព័រទី ១០៤ | បន្ទាប់
ID: 636779784389978213
ទៅកាន់ទំព័រ៖