ព្រះត្រៃបិដក ភាគ ០២

ព្រហ្មញ្ញ​គុណ​របស់​សមណ​ទាំងនេះ​វិនាស​អស់ហើយ​ ​សាមញ្ញគុណ​របស់​សមណ​ទាំងនេះ​មាន​ពីណា​ ​ព្រហ្មញ្ញ​គុណ​របស់​សមណ​ទាំងនេះ​មាន​ពីណា​ ​សមណ​ទាំងនេះ​ប្រាសចាក​សាមញ្ញគុណ​ហើយ​ ​សមណ​ទាំងនេះ​ប្រាសចាក​ព្រហ្មញ្ញ​គុណ​ហើយ​ ​មិនសមបីបើ​ ​សមណ​ឈ្មោះ​ឧទាយិ​សុំ​មេថុនធម្ម​នឹង​ស្រី​នេះ​ដោយខ្លួនឯង​ ​ហើយ​បែរជា​ស្តីថា​ ​អ្នកណា​នឹង​ហ៊ាន​ស្ទាបអង្អែល​ស្រី​អាក្រក់​មាន​ក្លិនស្អុយ​យ៉ាងនេះ​ ​ហើយ​ខាក​ស្តោះ​ចៀសចេញ​ទៅ​ ​(​ដូច្នេះ​សោះ​)​ ​ការ​លាមក​របស់​ស្រី​នេះ​ដូចម្តេច​ ​ក្លិន​របស់​ស្រី​នេះ​អាក្រក់​ដូចម្តេច​ ​ស្រី​នេះ​ដូចម្តេច​ ​ស្រី​នេះ​ថោកថយ​ ​(​ជាង​ស្រី​ឯទៀត​)​ ​ដោយ​អ្វី​។​ ​ភិក្ខុ​ទាំងឡាយ​បានឮ​ស្រី​ទាំងឡាយ​នោះ​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​(​ដូច្នោះ​ហើយ​)​ ​ភិក្ខុ​ទាំងឡាយ​ណា​ដែល​មាន​សេចក្តី​ប្រាថ្នា​តិច​ ​ជា​អ្នក​សន្តោស​ ​មាន​សេចក្តី​ខ្មាស​ ​មាន​សេច​ក្តី​រង្គៀ​ស​ ​ប្រាថ្នា​តែ​ការសិក្សា​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​មិនសមបីបើ​ ​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ពោល​សរសើរ​ការបម្រើ​ខ្លួន​ដោយ​កាម​ក្នុង​សំណាក់​មាតុគ្រាម​សោះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ក្រាបទូល​សេចក្តី​នុ៎ះ​ដល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ក្នុង​ពេលនោះ​។​ ​ព្រោះ​និទាន​នេះ​ ​ដំណើរ​នេះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ជា​ម្ចាស់​ទ្រង់​ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ​ ​ហើយ​ទ្រង់​សួរ​បញ្ជា​ក់​ឧទាយិ​ភិក្ខុ​ដ៏​មាន​អាយុ​ក្នុង​ពេលនោះ​ថា​ ​ម្នាល​ឧទាយិ​ ​បានឮ​ថា​ ​អ្នកឯង​ពោល​សរសើរ​ការបម្រើ​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636779787603111994
ទៅកាន់ទំព័រ៖