ព្រះត្រៃបិដក ភាគ ០២

ភិក្ខុ​គិតថា​ ​ទឹក​សុក្ក​នេះ​នឹង​បាន​ជា​ថ្នាំ​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ទាន​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​ឲ្យទឹក​សុក្ក​ជា​ទាន​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​បុណ្យ​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​ទឹក​សុក្ក​នេះ​នឹងជា​បុណ្យ​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​បូជា​ ​សេចក្តី​ថា​ ​ភិក្ខុ​តាំងចិត្ត​ថា​ ​អញ​នឹង​បូជា​ទឹក​សុក្ក​ជា​គ្រឿង​យញ្ញ​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ស្ថានសួគ៌​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​ទៅកាន់​ស្ថានសួគ៌​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ពូជ​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​ទឹក​សុក្ក​នេះ​នឹងជា​ពូជ​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​ល្បងមើល​ ​សេចក្តី​ថា​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​ល្បងមើល​ ​ទឹក​សុក្ក​នេះ​នឹងជា​ពណ៌ខៀវ​ ​នឹងជា​ពណ៌លឿង​ ​នឹងជា​ពណ៌ក្រហម​ ​នឹងជា​ពណ៌ស​។​បេ​។​ ​ទឹក​សុក្ក​នេះ​នឹងជា​ពណ៌​ដូច​ទឹកដោះថ្លា​។​ ​ត្រង់​ពាក្យ​ថា​ ​ដើម្បី​ប្រយោជន៍​ដល់​ការ​លេង​ ​សេចក្តី​ថា​ ​ភិក្ខុ​មានបំណង​ក្នុង​ការ​លេង​។​
 ​[​៦​]​ ​ភិក្ខុ​គិត​ចំពោះ​រូប​ខាងក្នុង​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ចំពោះ​រូប​ខាងក្រៅ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​គិត​ចំពោះ​រូប​ខាងក្នុង​ ​និង​រូប​ខាងក្រៅ​ ​ក៏​ព្យាយាម​ ​ទាល់តែ​ទឹក​សុក្ក​ឃ្លាត​ចេញ​
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 636779215526921107
ទៅកាន់ទំព័រ៖