ព្រះត្រៃបិដក ភាគ ០២
ត្រង់ពាក្យថា ប្រហែលដូចអាត្មា សេចក្តីថាក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកឈ្មួញក្តី អ្នកគ្រួក្តី។ ត្រង់ពាក្យថា មាសីល សេចក្តីថា វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកមុសាវាទ។ ត្រង់ពាក្យថា ប្រព្រឹត្តធម៌ដ៏ប្រសើរ គឺវៀរចាកមេថុនធម្ម។ មានធម៌ជាកុសលដោយសីលនោះផង ដោយព្រហ្មចរិយនោះផង ហៅថា មានធម៌ជាកុសល។ ត្រង់ពាក្យថា ដោយធម៌នេះ គឺដោយមេថុនធម្ម។ ត្រង់ពាក្យថា គប្បីបម្រើ គឺគប្បីត្រេកអរចំពោះ។ ត្រង់ពាក្យថា ប្រកបដោយមេថុន គឺប្រកបព្រមចំពោះដោយមេថុនធម្ម។ ត្រង់ពាក្យថា ត្រូវអាបត្តិសង្ឃាទិសេសនោះ មានអធិប្បាយពិស្តារក្នុងសង្ឃាទិសេសសិក្ខាបទទី១រួចហើយ។
[១១៦] ស្រីពិតមែន ភិក្ខុសំគាល់ថាស្រី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពិតមែន ភិក្ខុមានសេចក្តីសង្ស័យក្តី សំគាល់ថាខ្ទើយក្តី សំគាល់ថាប្រុសក្តី សំគាល់ថាតិរច្ឆានក្តី ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃស្រីនោះ ត្រូវអាបត្តិថុល្លច្ច័យ។ ខ្ទើយពិតមែន ភិក្ខុសំគាល់ថាខ្ទើយ ក៏មានសេចក្តីត្រេកអរ ពោលសរសើរការបម្រើជាកាមដើម្បីខ្លួន ក្នុងសំណាក់នៃខ្ទើយនោះ
ID: 636779860060766334
ទៅកាន់ទំព័រ៖