ព្រះត្រៃបិដក ភាគ ០២

ត្រូវអាបត្តិ​ថុល្លច្ច័យ​។​ ​ខ្ទើយ​ពិតមែន​ ​ភិក្ខុ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ខ្ទើយ​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ប្រុស​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​តិរច្ឆាន​ក្តី​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ប្រុស​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​តិរច្ឆាន​ពិតមែន​ ​ភិក្ខុ​សំគាល់​ថា​តិរច្ឆាន​(​ក្តី​)​ ​មាន​សេចក្តី​សង្ស័យ​(​ក្តី​)​ ​សំគាល់​ថា​ស្រី​(​ក្តី​)​ ​សំគាល់​ថា​ខ្ទើយ​(​ក្តី​)​ ​សំគាល់​ថា​ប្រុស​(​ក្តី​)​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​តិរច្ឆាន​នោះ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​១១៧​]​ ​ស្រី​ពី​នាក់​ ​ភិក្ខុ​សំគាល់​ស្រី​ទាំងពីរ​ថា​ជា​ស្រី​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពោល​សរសើរ​ការបម្រើ​ជា​កាម​ដើម្បី​ខ្លួន​ ​ក្នុង​សំណាក់​នៃ​ស្រី​ទាំងពីរ​នោះ​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​ពីរ​។​ ​ស្រី​ពីរ​នាក់​ ​ភិក្ខុ​មាន​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636779860467189580
ទៅកាន់ទំព័រ៖